-ជនសង្ស័យម្នាក់ រងរបួសក្រោយបាញ់ តដៃជាមួយសមត្ថកិច្ច

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន២នាក់ ដែលតែងតែធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញភាគច្រើន បាញ់ប្លន់ យកម៉ូតូស្កុបពី និងឆក់កាបូបពីជន បរទេសនៅពេលយប់ ត្រូវបានចាប់ខ្លួនពីសំ ណាក់កម្លាំងនគរបាលព្រហ្មទណ្ឌ រាជធានី ភ្នំពេញ ហើយបង្ហាញមុខជាសាធារណៈរួម ជាមួយវត្ថុតាង មានកាំភ្លើងខ្លី២ដើម និង ម៉ូតូ២គ្រឿង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៣ ក្រោមវត្ដមានស្នងការរងនគរ បាល និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌ រាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ត្រី ជួន ណារិន្ទ ។

ការបង្ហាញមុខ ក្រុមចោរប្លន់ដ៏សកម្ម ដែលតែងតែបាញ់ប្លន់ យកម៉ូតូ និងឆក់កាបូបបុរសជនជាតិអាមេ រិកាំង និងស្ដ្រីជនជាតិជប៉ុន ហើយបាញ់ជន រងគ្រោះបណ្ដាលឱ្យរងរបួសនោះ បានធ្វើ ឡើង ក្រោយពីជនសង្ស័យទាំង២នាក់ត្រូវ បានចាប់ខ្លួន ពីសំណាក់កម្លាំងនគរបាល រហូតដល់ការបាញ់តដៃគ្នា នៅក្បែរស្ថានីយ ប្រេងឥន្ធនៈតេលា ស្ពានអាកាសក្បាលថ្នល់ កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ ដែលក្នុងការបង្ក្រាប ខាងលើនេះ ជនសង្ស័យម្នាក់ឈ្មោះ ជា សុវណ្ណ អាយុ ៣២ឆ្នាំ ត្រូវរងរបួសធ្ងន់ ក្រោយពីបាញ់តដៃជាមួយសមត្ថកិច្ច ហើយ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមិត្ដភាពកម្ពុជា-សូវៀត ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន និយាយថា នៅយប់ថ្ងៃទី០៧ ខែតុលា ជន សង្ស័យទាំង ២នាក់ ម្នាក់ឈ្មោះ ជា សុវណ្ណ និងម្នាក់ទៀតឈ្មោះ សារាវ៉ាត់ អាយុ ២៥ ឆ្នាំ ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ប្រដាប់ដោយអាវុធខ្លី ២ដើម កា ៥៤ និង កា ៥៩ បានប្លន់ម៉ូតូស្កុបពី ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៣ ពីស្ដ្រី២នាក់ នៅ ចំណុចជិតសាលាចិនទួនហ្វា សង្កាត់ទួល ស្វាយព្រៃ ខណ្ឌចំការមន រួចហើយគេច ខ្លួន។

លោកបានបន្ដទៀតថា ក្រោយពីមាន ករណីបាញ់ប្លន់ម៉ូតូស្កុបពី ដែលមិនបណ្ដាល ឱ្យជនរងគ្រោះទាំង២នាក់រងរបួសនោះ ពួក គេបានជិះម៉ូតូឆ្លងស្ពានជ្រោយចង្វារ រួចកាច់ ស្លាកលេខម៉ូតូស្កុបពីរបស់ជនរងគ្រោះ នៅ ក្បែរវត្ដកៀនឃ្លាំង ទីកន្លែងងងិត រួចក៏ជិះ ត្រឡប់ចូលរាជធានីភ្នំពេញវិញ តាម បណ្ដោយផ្លូវព្រះនរោត្ដម ។

នៅពេលដែល ជនសង្ស័យទាំង ២នាក់ ជិះម៉ូតូដល់មុខ ក្រសួងមហាផ្ទៃ ខណៈដែលស្នងការនគរ បាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ដឹកនាំសមត្ថកិច្ចតាមពីក្រោយ រីឯលោក ជួន ណារិន្ទ ដឹកនាំសមត្ថកិច្ចកាក់ ពីមុខ ម្ដុំស្ពានអាកាសក្បាលថ្នល់នោះធ្វើឱ្យ ជនសង្ស័យទាំង ២នាក់ មិនអាចគេចផុតក៏ ដកកាំភ្លើងបាញ់មកលើសមត្ថកិច្ច ដោយ ឡែកជនសង្ស័យ ជា សុវណ្ណ បានជិះម៉ូតូ ម៉ាកសេ ១២៥ ឆ្ពោះទៅមុខ ហើយពេល ទៅដល់កន្លែងសមត្ថកិច្ច ក្បែរស្ថានីយប្រេង ឥន្ធនៈតេលា បានបាញ់បន្ថែមមកលើសមត្ថ កិច្ច ។

ស្នងការរងនគរបាលរូបនេះបាន បញ្ជាក់ទៀតថា ដើម្បីការពារខ្លួនសមត្ថកិច្ច ក៏បានបាញ់តដៃជាមួយជនសង្ស័យ ជា សុវណ្ណ បណ្ដាលឱ្យត្រូវចំនួន ៤គ្រាប់រងរបួសធ្ងន់ ហើយដឹកទៅព្យាបាលនៅមន្ទីរ ពេទ្យរុស្ស៊ី ដោយមានការយាមកាមយ៉ាង តឹងរឹងពីសមត្ថកិច្ចនៅទីនោះ។ ដោយឡែក ជនសង្ស័យ សារាវ៉ាន់ រួមជាមួយកាំភ្លើងខ្លី ២ដើម និងម៉ូតូ ២គ្រឿង ១គ្រឿងរបស់ជន រងគ្រោះ ដែលពួកគេបាញ់ប្លន់យកនៅក្បែរ សាលាចិនទួនហ្វា ត្រូវបញ្ជូនទៅកាន់ស្នង ការ ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

បើតាមលោក ជួន ណារិន្ទ ជនសង្ស័យ ទាំង២នាក់ បានសារភាពថា ពួកគេបានធ្វើ សកម្មភាពប្លន់ ចំនួន ៨ករណី ក្នុងរាជធានី ភ្នំពេញ ក្នុងនោះរួមទាំងបាញ់ប្លន់យកកាបូប លុយពីជនជាតិអាមេរិកាំង ២នាក់ ប្ដី- ប្រពន្ធ និងស្ដ្រីជនជាតិជប៉ុនផងដែរ ហើយ ក្នុងចំណោម ៨ករណីនេះ បណ្ដាលឱ្យជនរង គ្រោះ ៣នាក់ រងរបួសធ្ងន់ រួមទាំងបុរស ជនជាតិអាមេរិកាំង និងស្ដ្រីជនជាតិជប៉ុន។

យោងតាមរបាយការណ៍របស់នគរបាល ព្រហ្មទណ្ឌបានបង្ហាញថា ករណីទាំង៨លើក ដែលជនសង្ស័យទាំង២ ធ្វើសកម្មភាពប្លន់ រួមមានលើកទី១ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែកញ្ញា ជនសង្ស័យប្រដាប់ដោយ អាវុធខ្លី១ដើម ជិះម៉ូតូម៉ាកសេ ១២៥ ប្លន់ យកកាបូបលុយ ពីស្ដ្រីជនជាតិជប៉ុននៅជិត ផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ បណ្ដាលឱ្យជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំ ភ្លៅ។

លើកទី២ កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី២៧ ខែកញ្ញា ជនសង្ស័យទាំង ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីកា ៥៤ ជិះ ម៉ូតូសេ ១២៥ ស៊េរី ២០១៣ ប្លន់កាបូប លុយពីប្ដី-ប្រពន្ធជនជាតិអាមេរិក ស្ថិតនៅ ក្រោយហាងម៉ាលីស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឱ្យបុរសជាប្ដីរងរបួស ធ្ងន់ ។

ករណីទី៣ នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី០៩ ខែកញ្ញា ជនសង្ស័យទាំង ២ ប្រដាប់ដោយកាំភ្លើងកា ៥៩ ជិះម៉ូតូ ដដែល ប្លន់យកម៉ូតូស្កុបពីពណ៌ស ១គ្រឿង ស៊េរីឆ្នាំ ២០១៣ និងកាបូបយួរដៃពីស្ដ្រី ២ នាក់ នៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ។

ករណីទី៤ នៅវេលាម៉ោង ៧យប់ ក្នុងខែ កញ្ញា ឆ្នាំ២០១៣ ជនសង្ស័យទាំង២ប្រដាប់ ដោយកាំភ្លើងខ្លី ២ដើម ជិះម៉ូតូស្កុបពីពណ៌ ក្រហម របស់ឈ្មោះ ជា សុវណ្ណ ទៅប្លន់ យកម៉ូតូ១គ្រឿង ម៉ាកស្កុបពីពណ៌ស ស៊េរី ឆ្នាំ ២០១៣ ពីស្ដ្រីម្នាក់នៅម្ដុំពេទ្យចិន ខណ្ឌ ចំការមន ។

ករណីទី៥ នៅវេលាម៉ោង ប្រមាណ ៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែ កញ្ញា ជនសង្ស័យទាំង២ ប្រដាប់ដោយ កាំភ្លើងខ្លីកា ៥៩ ជិះម៉ូតូម៉ាកសេ ១២៥ ប្លន់ យកម៉ូតូ១គ្រឿងម៉ាកស្កុបពីស៊េរីឆ្នាំ២០១៣ ពណ៌ស ពីស្ដ្រីម្នាក់ នៅម្ដុំខារ៉ាអូខេអ៊ិចអូ ខណ្ឌចំការមន ។

ករណីទី៦នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ជនសង្ស័យទាំង២ ប្រដាប់ ដោយកាំភ្លើងខ្លីកា ៥៩ ជិះម៉ូតូស្កុបពីរបស់ នារីរងគ្រោះ ដែលពួកវាបាញ់ប្លន់នៅម្ដុំខារ៉ា អូខេ អ៊ិចអូ នោះ ទៅប្លន់ម៉ូតូ១គ្រឿងពណ៌ ស ស៊េរីឆ្នាំ២០១៣ ពីស្ដ្រី ២នាក់ នៅខាង ក្រោយមន្ទីរពេទ្យរុស្ស៊ី ខណ្ឌចំការមន ។

ករណីទី៧ នៅវេលាម៉ោងប្រមាណ១០យប់ ក្នុងខែកញ្ញា ជនសង្ស័យទាំង២ ប្រដាប់ ដោយកាំភ្លើងខ្លីកា ៥៩ ជិះម៉ូតូស្កុបពីពណ៌ ក្រហម ទៅប្លន់ម៉ូតូស្កុបពី ពណ៌លឿងលាយ ត្រួយចេក ស៊េរីឆ្នាំ ២០១៣ ពីស្ដ្រីម្នាក់នៅ ខាងជើងផ្សារថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូន ពេញ និងករណីទី៨នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី០៧ ខែតុលា ដែលជាករណីចុង ក្រោយ គឺបាញ់ប្លន់យកម៉ូតូស្កុបពី ពីស្ដ្រី ២ នាក់ នៅម្ដុំសាលាចិនទួនហ្វា ដែលជាថ្ងៃ អស់លក្ខណ៍របស់ពួកគេ ។

ជនសង្ស័យ សារាវ៉ាន់ បានសារភាពថា ខ្លួនទទួលបញ្ជា ពីឈ្មោះ សុវណ្ណ រួមទាំង កាំភ្លើងឱ្យប្លន់នរណា គឺប្លន់អ្នកនោះ ដោយ ឡែកម៉ូតូដែលប្លន់បានឈ្មោះ សុវណ្ណ ជាអ្នក យកទៅលក់ ហើយចែកលុយឱ្យចាយ ។

លោក ជួន ណារិន្ទ បានបន្ដថា ជន សង្ស័យទាំង២នាក់ តែងតែផ្លាស់ប្ដូរកាំភ្លើង គ្នាប្រើពេលធ្វើសកម្មភាពម្ដងៗ ហើយការ បង្ក្រាបក្រុមចោរប្លន់ទាំង២នាក់នេះ គឺជា មោទនភាពថ្មីមួយទៀត ដើម្បីការពារ និង រក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញ ។

ស្នងការរងនគរបាលរូបនេះ បានសង្កត់ ធ្ងន់ថា ការចោទប្រកាន់ជាជំហានដំបូងទៅ លើជនសង្ស័យគឺផ្អែកតាមសំបកគ្រាប់ កាំភ្លើង គ្រាប់កាំភ្លើង ព្រមទាំងការពិនិត្យ តាមបច្ចេកទេស របស់នគរបាលជំនាញ  ទើបបង្ហាញជាលទ្ធផលថា ជនសង្ស័យទាំង ២នាក់នេះ ធ្វើសកម្មភាពបាញ់ប្លន់ក្នុងករណី កន្លងទៅនេះ ។ ជនសង្ស័យទាំង២ នឹងត្រូវ សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ តុលាការ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ស្អែកនេះ ៕



































បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]