កាលពីថ្មីៗនេះ យោងតាមគេហទំព័រដេលីម៉េលរបស់ចក្រភពអង់គ្លេស បានចេញផ្សាយនូវរូបភាពដ៏ស្រស់ស្អាតជាច្រើន បង្ហាញពីសកម្មភាពឥន្ទនូមួយ បានបញ្ចេញរស្មីពណ៌ចម្រុះយ៉ាងស្រស់ស្អាត នៅល្អាងទឹកជ្រោះមួយ នាសួនឧទ្យានជាតិ Yosemite ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កន្លងទៅនេះ។

តាមប្រភពដដែលបានឲ្យដឹងថា រូបភាពទាំងនេះ ត្រូវបានថតដោយជាងកាម៉េរ៉ាភេទស្រីម្នាក់ ដែលមានឈ្មោះ Mei Xu បន្ទាប់ពីនាងបានចំណាយពេលយ៉ាងយូរ ក្នុងដំណើរកំសាន្តក្នុងសួននេះ ប៉ុន្តែស្រាប់តែបានប្រទះឃើញហេតុការណ៍ដ៏កម្រនេះ ក៏ទាញយកកាម៉េរ៉ារបស់នាង ផ្តិតយករូបថតទាំងនេះ ទុកសម្រាប់បង្ហាញសាធារណៈជនតែម្តងទៅ។

ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរូបភាពទាំងនេះ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]