ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ៥ដួងបាន ដឹកដៃគ្នាឡើងយន្តហោះបោះពួយ ទៅសម្តែងនៅលើទឹកដីអូស្ត្រាលី រយៈពេលជាង១ខែ ដោយការរួមដំណើរនោះ មានវត្តមានតារាចម្រៀងស្រី ស្អាតចំនួន៣ដួង មានរាងតូចច្រឡឹងរូបស្រស់សោភា សម្បុរសសាច់ម៉ដ្ឋ រលោង  ឈរពន់ខ្លួនចុះឡើងនៅចំពោះមុខកាមេរ៉ាថតរូប សម្ញែងក្បាល ពោះយ៉ាងស្រស់ស្អាត ក្រោយពីពេលសម្រាក់ការសម្តែងនៅលើទឹកដី អូស្ត្រាលីយ៉ាងរំភើយ ។

រូបថតជាច្រើនសន្លឹកបានបង្ហោះនៅលើ Facebook របស់តារាចម្រៀង កញ្ញា ឆយី ដោយរូបថតទាំងអស់នោះ បានរំលេចឲ្យឃើញពីស្តាយ ក្នុងការថតរូបយ៉ាងស្រស់ស្អាត បូករួមជាមួយរូបសម្រស់ស្អាតទេ សភាពស្រស់ត្រកាល និងការបញ្ចេញស្តាយថ្មីថតរូបសម្ញែងក្បាលពោះគ្នា របស់ស្រីស្អាតទាំងអស់នោះ មើលហើយអត់ទ្រាំមិនសរសើរមិនបាន ។

ជាធម្មតាតារាគ្រប់រូបឲ្យតែចេញទៅ សម្តែងនៅឯនាយសមុទ្រម្តងៗ នៅ ពេលមានពេលទំនេរតែងតែនាំគ្នា ដើរកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ ដោយពួកគេម្នាក់តែងតែ បញ្ចេញស្តាយក្នុងការថតរូបប្លែកៗពីគ្នា ហើយ ថ្មីៗនេះកញ្ញា គឹម លីហ្សា កញ្ញា ឆយី កញ្ញា រាជ សុគន្ធី បាននាំគ្នាថតរូប ដោយជ្រើសរើស យកស្តាយប្រណាំងគ្នា សម្ញែងសម្រស់ក្បាលពោះខុស ពីតារាស្រីដទៃដែលធ្លាប់តែខំប្រឹងសម្ញែងសម្រស់ ទាក់ទាញផ្សេងៗដូច ជាដើមទ្រូង ការបញ្ចេញភាពសិចស៊ីស្លៀកពាក់ ខើចលើខើចក្រោមជាដើម។

ហើយថ្ងៃនេះ Looking TODAY នឹងនាំអារម្មណ៍ប្រិយមិត្តទស្សនិកជន ទៅទស្សនាជាមួយការបញ្ចេញស្ទីលថ្មី ក្នុងការថតរូបដែល យកសម្រស់ ក្បាលពោះ មកធ្វើជាធ្នាក់ទាក់យកការចាប់អារម្មណ៍ ពីទស្សនិកជនរបស់ តារាស្រីទាំង៣ដួងនេះថា តារាស្រីរូបណាមានក្បាលពោះ លេចធ្លោស្រស់ស្អាតជាងគេ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]