កាលពីថ្មីៗកន្លងទៅនេះ អ្នកស្រឡាញ់បរិស្ថាន ជនជាតិអង់គ្លេសម្នាក់មានឈ្មោះ Rowan Burrough អាយុ ៤៤ឆ្នាំ បានធ្វើឲ្យកក្រើកបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ដោយសារតែទឹកចិត្តស្រឡាញ់បរិស្ថានរបស់គាត់ សុខចិត្តយកដើមផ្លែប៉ោមមួយដើម ធ្វើជាទីលំនៅ ក្នុងគោលបំណងមិនចង់ឲ្យគេមកកាប់បំផ្លាញវា ដើម្បីយកផ្ទៃដីមកធ្វើការអភិវឌ្ឍ ដែលដើមផ្លែប៉ោមមួយនេះ មានអាយុកាលប្រហែលជា ១៥០ឆ្នាំហើយ ដោយបានឈរយ៉ាងរឹងមាំនៅលើទឹកដីនៃទីក្រុង Gloucestershire នាចក្រភពអង់គ្លេស។

ក្នុងនោះ បុរសម្នាក់នេះបានចំនាយពេលអស់រយៈពេលចិត្តមួយសប្តាហ៍ ដើម្បីបោះជំរុំស្នាក់នៅលើដើមផ្លែប៉ោមមួយនេះ ក្រោមការជួយជ្រោមជ្រែង និងលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ដោយពួកគេបានផ្តល់ជាអាហារសម្រន់ និងស៊ុបជាច្រើនលើកច្រើនសារដល់រូបគាត់។

គួរបញ្ជាក់ផងដែរថា ផ្ទៃដីនៅតំបន់នោះ ត្រូវបានក្រុមហ៊ុនវិនិយោគមួយ ធ្វើការឈូសឆាយអស់រយៈពេលពីរសប្តាហ៍រួចមកហើយ ក្នុងគោលបំណងដើម្បីសាងសង់ផ្ទះប្រណិតៗចំនួន ១៤ខ្នង ប៉ុន្តែនៅសល់តែដើមផ្លែប៉ោមមួយនេះទេ ដែលមិនទាន់បានធ្វើការកាប់បំផ្លាញចោល ដោយសារតែមានការរាំងស្ទះយ៉ាងខ្លាំងពីសំណាក់លោក Burrough ម្នាក់នេះ។
















តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទឹកចិត្តស្រឡាញ់បរិស្ថានរបស់បុរសជនជាតិអង់គ្លេសម្នាក់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]