ខេត្តកំពត៖ បុរសម្នាក់ ត្រូវបានជនដៃដល់ ដេញវាយនឹងដំបង រត់ភ័យពេកដួលឈ្លក់ ទឹកស្លាប់ក្នុងស្រែ ។ ហេតុការណ៏នេះបានកើតឡើង នៅម៉ោង៥ល្ងាចថ្ងៃទី០៥ តុលា ២០១៣ នៅក្នុងភូមិចំប៉ី ឃចំប៉ី ស្រុកអង្គរជ័យ ។

បើតាមភ្នាក់ងារព័ត៌មានកោះសន្តិភាពបានស្រង់ សម្តីមេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំចំប៉ីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់ បានផឹកស៊ីនៅផ្ទះបុរសម្នាក់ឈ្មោះព្រីង លុះពេលស្រឹវឹងក៏ទាស់ពាក្យសម្តីគ្នា ហើយជនដៃដល់ឈ្មោះ កុល រិទ្ឋ អាយុ៤៦ឆ្នាំ បានដាល់មួយដៃទៅលើផ្ទៃមុខ ជនរងគ្រោះឈ្មោះ ប៊ីន ប្រុស អាយុ៣៨ឆ្នាំ បណ្តាលឲ្យកើតមានការប្រតាយប្រតប់គ្នា ។

ក្រោយពេលអ្នកផឹកស៊ីជាមួយឃាត់ហើយ ក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន លុះពេលបែកផ្លូវគ្នានោះជនដៃដល់ បានទាញដំបងដេញវាយឈ្មោះ កុល រិទ្ឋ បណ្តាលឲ្យជនរងគ្រោះភ័យពេករត់ដួល ត្រឡប់ត្រឡិនឈ្លក់ទឹកស្រែស្លាប់តែម្តង ។

ជនដៃដល់ក្រោយពេលធ្វើសកម្មភាព និងដឹងថាជនរងគ្រោះស្លាប់ ក៏រត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ យកមកផ្តន្ទាទោសតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]