រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​​ខណៈ​​កំពុង​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះរបស់​ខ្លួន​​ត្រូវក្រុម​ចោរ ​មាន​គ្នា​២​នាក់ ​ដក​កាំភ្លើង​​ភ្ជង់​យក​ម៉ូតូទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​តែ​ម្តង ។ ហេតុ​ការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៩ មេសា ២០១២ ​នៅ​​មុខ​ផ្ទះ​​របស់​​នារី​រង​គ្រោះ​ភូមិ​ទួល​​គោក សង្កាត់​​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ។

នារីរងគ្រោះ​​​ឈ្មោះ​សុំ ម៉ុតទិកា អាយុ​ប្រហែល​២០​ឆ្នាំ ម៉ូតូដែល​ត្រូវក្រុម​ចោរ​ប្លន់​យក​ទៅ​​បាត់​ដោយ​​សុវត្ថិ​ភាព​នោះ​ម៉ាក​ ឌ្រីម C125 ​ស៊េរី​២០១០ ពណ៌ខ្មៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]