ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុប ក្នុងវគ្គជម្រុះក្នុងពូលជុំទីពីរ បានបញ្ចប់ទៅចប់សព្វគ្រប់អស់ហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមខ្លាំងៗដូចជា ក្រុមយក្សស Real Madrid របស់អេស៉្បាញ ក្រុម PSG របស់បារាំង និងក្រុម Bayern របស់អាឡឺម៉ង់ សុទ្ធតែយកជ័យជម្នះ រៀងៗខ្លួន។

ក្នុងនោះ គូពិសេសដែលជាគូមិនអាចចោលបាននោះគឺ ក្រុម Bayern Munich របស់អាឡឺម៉ង់បានទទួលជ័យជម្នះរបស់ខ្លួន ជាបន្តទៀត ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Manchester CITY របស់ចក្រភពអង់គ្លេស នាទឹកដី Etihad Stadium ដោយលទ្ធផលបញ្ចប់ការប្រកួត ១ទល់នឹង៣។ ការប្រកួតមិនបានប៉ុន្មាននាទីផង កីឡាករមុខចាស់ខ្លួនក្មេង Ribery របស់ក្រុម Bayern Munich បានស៊ុតបញ្ចូលទីពីចម្ងាយបានយ៉ាងល្អឥតខ្ចោះ ជួយឲ្យក្រុម Bayern Munich នាំមុខក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ១ទល់នឹង០ រហូតដល់ចប់តង់ទីមួយ។ ឈានចូលមកដល់តង់ទីពីរ ក្រុមភ្ញៀវហាក់ដូចជាវាយសម្រុកក្រុមម្ចាស់ផ្ទះជាខ្លាំង រហូតដល់នាទីទី ៥៦ កីឡាករ Muller បានរកគ្រាប់បាល់ទី២ ឲ្យក្រុម Bayern បន្តនាំមុខក្រុម Man CITY ២ទល់នឹង០។ នៅមិនទាន់អស់ចិត្តទៀត តែ៤នាទីក្រោយមកទៀត ពោលគឺនៅនាទីទី ៦០ កីឡាករជម្រើសជាតិហូឡង់ Robben បានរកគ្រាប់បាល់បានមួយគ្រាប់ទៀត ជួយឲ្យក្រុម Bayern នាំមុខ Man CITY ៣ទល់នឹង០។ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះ ក្រុម Man CITY មិនព្រមទៅវិញដោយលទ្ធផលសេរ៉ូពងមាន់នោះទេ ពោលគឺ កីឡាករ Negredo របស់ Man CITY បានជួយរកគ្រាប់បាល់សងសឹកបានមួយគ្រាប់មកវិញ រហូតដល់បញ្ចប់ការប្រកួត ដោយលទ្ធផល Man CITY ១ Bayern ៣។


ចំណែកការប្រកួតឯទៀត នោះគឺក្រុម Bayern Leverkusen ក្រុម CSKA  ក្រុម Real Madrid ក្រុម PSG និងក្រុម Olypiakos សុទ្ធតែបានយកឈ្នះគូប្រកួត រៀងៗខ្លួន ខណៈក្រុមខ្លាំងៗដូចជា ក្រុមបិសាចក្រហម Man UTD និងក្រុម Juventus ប្រកួតបានត្រឹមស្មើ កាលពីរាត្រីយប់ម្សិលមិញនេះ។

តារាងការប្រកួតកាលពីម្សិលមិញ


តារាងចំណាត់ថ្នាក់តាមពូល
















ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]