ភ្នំពេញ: រថយន្តមួយគ្រឿង ដែលគេដឹងថា ជារថយន្តដឹកកម្មករ កម្មការិនីវិលត្រឡប់ ទៅស្រុកកំណើតវិញ បាន បត់ឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿង ជិះគ្នា២នាក់បើកលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុក យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួស ធ្ងន់ស្រាលទាំងពីរនាក់ ។ ហេតុការណ៏នេះកើតឡើង វេលាម៉ោង៤និង ១៥នាទី ល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ខន រាជ្យ ភេទប្រុសអាយុ២០ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ រស់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសបែកក្បាល និងបែកមុខ និង អ្នករួមដំណើរមានឈ្មោះ សារិទ្ធ តារា ភេទប្រុស អាយុ១៩ឆ្នាំ សិស្សសាលា រស់នៅ ភូមិឃុំជាមួយគ្នា រងរបួស ស្រាល អ្នកទាំងពីរជិះម៉ូតូមួយ គ្រឿងម៉ាក សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-0357 រីឯរថយន្តបង្កវិញម៉ាកតួរីស ប្រភេទ១២កៅអី មិនចាំស្លាក លេខពណ៌ស្លែ ក្រោយពេលកើតហេតុ បើកគេចបាត់។

ជនរងគ្រោះទាំងពីរនាក់បន្ទាប់ពីកើតហេតុត្រូវ បានក្រុមរថយន្តសង្គ្រោះ របស់អង្គភាព៧១១ដឹកយក ទៅកាន់ មន្ទីរពេទ្យ ព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូដោយ ពុំមានពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវនោះទេ ៕

 









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]