អ្នកស្រុកដែលរស់នៅ ក្នុងភូមិតូចមួយ មានទីតាំងស្ថិតនៅតាមតំបន់ភ្នំ ក្នុងប្រទេសទួរគី ត្រូវបានគេហៅថា Kuskoy ហើយពួកគេ ប្រើប្រាស់ភាសាសម្លេងម្យ៉ាង ដែលមានអាយុកាល ៤០០ឆ្នាំ មកហើយ សំរាប់យកមកធ្វើការទាក់ទងគ្នា រាល់ពេលដែលនៅឆ្ងាយពីគ្នា។

នេះជាភាសាសម្លេងហួចម្យ៉ាង ដែលត្រូវបានបង្កើតឡើង ៤០០ឆ្នាំ មកហើយ ដែលមានលក្ខណៈឆ្នៃប្រឌិត និង មានអត្ថប្រយោជន៍ យ៉ាងខ្លាំង សំរាប់អ្នកស្រុក រស់នៅទីនោះ ក្នុងការទំនាក់ទំនងគ្នា ទៅវិញទៅមក ពេលដែលនៅឆ្ងាយៗពីគ្នា។ រាល់ពេល អ្នកស្រុក ត្រូវធ្វើដំណើរ ឡើងចុះតាមទួលភ្នំ ហើយនៅពេលដែលត្រូវរកគ្នាម្តងៗ ត្រូវការនិយាយលឺៗ ឬ ស្រែកខ្លាំងៗ ក៏មាន ដើម្បីអាចអោយ អ្នកនៅម្ខាងទៀតស្តាប់លឺ ប៉ុន្តែការធ្វើទំនាក់ទំនងបែបនេះ មានការហត់នឿយណាស់ ទើបបានជា ពួកគេជ្រើសរើស ការហួចជំនួសវិញ ដែលភាសាសូរសម្លេងពីការហូចនេះ ត្រូវបានបង្កើតឡើង ដោយរួមផ្សំ ពីចម្រៀងនៃសត្វបក្សី ជាមួយនឹងការបន្លឺសូរអក្សរទួរគី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]