យោងតាមប្រភពព័ត៌មាន ហាហ្វីងតុនផុស របស់អង់គ្លេស បានឲ្យដឹងថា បុរសចំណាស់ សញ្ជាតិនេប៉ាល់ម្នាក់ មានកំពស់ទាបបំផុត ដែលអាចនឹងឈ្មោះ ក្នុងកំណត់ត្រាពិភពលោក Guinness ទៀតផង។

លោក Master Nau អាយុ ៧៣ឆ្នាំ ជាកសិករម្នាក់ រស់នៅក្នុងប្រទេសនេប៉ាល់ មានកម្ពស់តែ ៤០ សង់ទីម៉ែត្រ តែប៉ុណ្ណោះ ដែលនេះពិតជាកម្ពស់មួយ ដែលទាបបំផុត នាពេលបច្ចុប្បន្ននេះ ហើយបើប្រៀបធៀបកម្ពស់ ជាមួយនឹងបុរសតៃវ៉ាន់ ដែលកាន់តំណែង បុរសទាបបំផុត លើលោក នាពេលបច្ចុប្បន្ននេះ ជាមួយកម្ពស់ ៦៨ សង់ទីម៉ែត្រនោះ គឺលោក Nau មានកម្ពស់ទាបជាងទៅទៀត។ យ៉ាងណាមិញ ពេលនេះ សំណើរផ្លូវការមួយ ត្រូវបានបញ្ជូនទៅអោយ កំណត់ត្រាពិភពលោក Guinness រួចរាល់ហើយ ដើម្បីធ្វើការពិនិត្យ និង វាយតម្លៃ ថាតើ លោក Nau អាចបំបែកឯតទគ្គកម្មចាស់ ជាប់ក្នុងកំណត់ត្រា Guinness ជាបុរសមានកម្ពស់ ទាបជាងគេបំផុត លើពិភពលោក បានដែរឬយ៉ាងណា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?













ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]