ជាការពិតណាស់ មិនថាឡើងតែមនុស្សយើងទេ សូម្បីតែ សត្វស្វា ក៏វាចូលចិត្តផឹកស្រាបៀរដែរ ជាក់ស្ដែងដូចជា កូនស្វាឪនេះ ជាដើម ដែលបានស្រែកឡូឡា នៅពេលដែលម្ចាស់របស់វា ដកដបស្រាចេញពី មាត់របស់វា។

នៅក្នុងវីដេអូឃ្លីបខ្លីមួយ បានបង្ហាញពីសកម្មភាព ដែលសត្វកូនស្វាឪ បានត្រូវម្ចាស់របស់វា យកស្រាមកអោយវាផឹក។ កូនស្វានេះ ហាក់រីករាយ នឹងផឹកស្រាដបនេះ ខ្លាំងណាស់ ដោយលើកមកផឹកយ៉ាងលឿន។

ក្រោយបន្តិចមក ម្ចាស់របស់វា ក៏ទាញដបស្រាចេញ ទើបធ្វើអោយកូនស្វានេះ ខឹងក្រេវក្រោធ ស្រែកចុះឡើងៗ និង លោតទៅលោតមក ដើម្បីទាមទារ ដបស្រានោះមកវិញ។

នេះបានចំជា មនុស្សក៏ផឹក ស្វាក៏ផឹកមែន!

តើលោកអ្នកយល់ថា ស្រាពិតជាមានឳជារសណាស់មែនទេ? ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]