រាជធានីភ្នំពេញ ៖ ជាងធ្វើតុទូម្នាក់រងរបួសផុង លលាដ៍ក្បាល ខណៈពេលចេញពីក្លិប «ហាយស្តាយ» តែម្នាក់ឯង ត្រូវជនសង្ស័យ៥នាក់ជិះម៉ូតូ ២គ្រឿងប្រដាប់ ដោយឈើជ្រុងលបវាយពីក្រោយ ប្លន់យកម៉ូតូមិនបានសម្រេច ព្រោះដោយសារតែជនរងគ្រោះមាន ស្មារតីរឹងបានប្រឹងជិះទៅដល់ចំណុចអ៊ូរអ ទើបជនសង្ស័យនាំគ្នាជិះ រត់គេចអស់ទៅ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ តុលា ២០១៣ ស្ថិតនៅចំណុចអង់តែនទួលគោក តាមផ្លូវលេខ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

បុរសរងគ្រោះឈ្មោះយិន គង់ អាយុ២៦ឆ្នាំ ជាជាងធ្វើតុទូ ស្នាក់នៅភូមិបឹងបាយាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូសេ១២៥ ស៊េរី២០០៦ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1C 1543 ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទ ហៅមិត្តភក្តិដែលកំពុងរាំនៅក្នុងក្លិបឱ្យដឹក ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]