ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ រស់នៅសង្កាត់ HuaXi ខេត្ត GuiZhou ប្រទេសចិន កំពុងតែធ្វើការវះកាត់ យកកូនចេញ បន្ទាប់ពីវេជ្ជបណ្ឌិតពិនិត្យឃើញថា ក្មេងប្រុសម្នាក់នេះមានផ្ទៃពោះ។

កុមារា សៀវហ្វឹង (Xiao Feng) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពោះរបស់គេប៉ោងហើមធំទៅៗ ដែលផ្ដល់ផលវិបាកដល់ ការដកដង្ហើម។ លោកវេជ្ជបណ្ឌិត បានយកសៀវហ្វឹងទៅឆ្លុះ x-rays និង MRI ដែលបានបង្ហាញឲ្យឃើញថា កុមារាម្នាក់នេះ បានផ្ទុកនូវបងប្អូនភ្លោះរបស់គេ នៅក្នុងក្រពះរបស់គេ ទាល់តែធ្វើការវះកាត់យកវាចេញ។ ទារកដែលវះកាត់យកចេញមក មានទំហំប្រវែង ២០សង់ទីម៉ែត្រ វាមានទ្រង់ទ្រាយជាមនុស្សហើយ ដោយមានឆ្អឹងខ្នង ម្រាមដៃ និងម្រាមជើង។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា បងប្អូនភ្លោះនេះនិងចម្រើនលូតលាស់ កាន់តែធំទៅៗក្នុងពោះរបស់ក្មេងប្រុស សៀវហ្វឹង វាអាចនឹងធំស្មើ ២ភាគ៣ បើមិនវះកាត់យកចេញទាន់ពេលវេលាទេនោះ ពួកគេអាចនឹងស្លាប់ទាំងពីរនាក់។

តើប្រិយមិត្តធ្លាប់ជួបប្រទះករណីនេះដែរ ឬ ទេ? សូមទស្សវីដេអូខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]