យោងតាមសារព័ត៌មាន echinacities របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិន វ័យ ៥០ឆ្នាំម្នាក់ មានឈ្មោះថា She Jianhui មកពីខេត្តយូណាន បានប្រើដែកថ្ពក់ជាប់ច្រមុះ អូសរថយន្តទំងន់ ៥តោន នៅក្នុងសួន Martyrs Park ស្ថិតក្នុងទីក្រុងឆាងសា ប្រទេសចិន បង្កឲ្យមនុស្សជាច្រើន ចោមរោមមើល ពីថ្វីដៃដ៏អស្ចារ្យរបស់គាត់។

ប្រភពដដែលបានបន្តទៀតថា បុរសដែលប្រើច្រមុះអូសរថយន្តនោះ មានរូបរាងខ្ពស់ មាំមួន សក់វែក និងច្រមុះធំ ហើយគាត់បានហាត់ ដោយយកច្រមុះអូសបែបនេះ តាំងពីគាត់នៅអាយុ ៥ឆ្នាំមកម្ល៉េះ។

នៅក្នុងការអូសរថយន្តទំងន់ ៥តោននេះ លោក She Jianhui បានរៀបចំ និងប្រុងប្រៀបអស់រយៈពេល ១០នាទី បន្ទាប់មកគាត់ក៏ចាប់ផ្តើម អូសរថយន្តដ៏ធ្ងន់នោះ។ ជាមួយគ្នានេះដែរ គាត់អាចអូសរថយន្តទំងន់ ៥តោននោះ បានចំងាយរហូតដល់ទៅ ១០ម៉ែត្រឯណោះ។

យ៉ាងណាមិញ លោក She Jianhui មិនត្រូវបានរងរបួសអ្វីឡើយ ចំនែកឯទស្សនិកជនជាច្រើន ដែលកំពុងឈរទស្សនា បានអបអរសាទរ និងកោតសរសើរពីភាពអស្ចារ្យរបស់លោក៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]