រាជធានីភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់ជិះម៉ូតូរវល់តែងាកមើលគេគ្រោះថ្នាក់ចរា ចរណ៍ទៅបុកម៉ូតូដឹកត្រកួនដែលបើកយឺតៗងាកមើលគេបុកគ្នាដែរ បណ្តាលឱ្យដួលទាំងពីរនាក់ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ មេសា ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូស្ទេប ពណ៌កំបោរ បើកបរដោយយុវជនជាសិស្សសាលាតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រវល់តែងាកមើលគេចោមរោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែជ្រុលទៅបុកគូទម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ កំពុងជិះដឹកត្រកួនយកទៅបោះឱ្យម៉ូតូនៅផ្សារដើម.គ តែភាគីទាំងពីរបានសុំទោសគ្នាទៅវិញទៅមកមិនមានការជជែកគ្នា រកខុសត្រូវទេ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ដោយ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]