យោងតាមប្រភពព័ត៌មានពី Oddity Central បានឲ្យដឹងថាមានបុរសម្នាក់ ឈ្មោះថា Kyle Kandilian រស់នៅទីក្រុង Dearborn រដ្ឋ Michigan ភាគឃាងជើងនៃសហរដ្ឋអាមេរិក បានចិញ្ចឹមសត្វម្យ៉ាង ដែលមនុស្សយើងទូទៅគិតថាជាសត្វចង្រៃ។

សត្វដែលគាត់ចិញ្ចឹមនោះគឺជាសត្វកន្លាត ដែលមានប្រមាណ ២០០,០០០ក្បាល ក្នុងផ្ទះរបស់គាត់។ លោក Kyle មានអាយុ ២០ឆ្នាំ គឺជានិសិត្សមួយរូប ដែលចូលចិត្តសត្វកន្លាតជាទីបំផុត។ សត្វចិញ្ចឹមរបស់គាត់ ក៏បានជួយរកលុយឲ្យគាត់សំរាប់ ផ្គត់ផ្គង់ថ្លមហាវិទ្យាល័យផងដែរ។

សត្វកន្លាតដែលគាត់ចិញ្ចឹមនេះ គឺជាប្រភេទសត្វកន្លាត Macropanesthia rhinoceros ដែលជាកន្លាតធំ និងធ្ងន់បំផុត អាចរស់បានរហូតដល់ទៅ ១៥ឆ្នាំ។ កន្លាតប្រភេទនេះមានតម្លៃថ្លៃ ដែលកន្លាត ១២ក្បាល អាចលក់បានរហូតដល់ ២០០ដុល្លារអាមេរិក។ លោក Kyle តែងតែលក់កន្លាតរបស់គាត់ ទៅឲ្យអ្នកដែលបរិភោគវាជាអាហារ និងលក់ទៅឲ្យសាស្រ្ដាចារ្យ នៅមហាវិទ្យាល័យ ដែលត្រូវការយកកន្លាតទៅស្រាវជ្រាវ។

ក្នុងបន្ទប់របស់គាត់ បំពេញទៅដោយប្រអប់ដាក់កន្លាត ដែលមានប្រមាណជាង ១៣០ប្រអប់។ ឪពុកម្ដាយរបស់គេ ដែលរស់នៅជាមួយគេ ក៏មានការគាំទ្រឲ្យចិញ្ចឹមកន្លាតផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជំនួញមួយនេះ? 















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]