យោងតាមសារព័ត៌មាន japancrush របស់ប្រទេសជប៉ុន បានឲ្យដឹងថា រឿងដ៏ចម្លែក និងគួរឲ្យអស់សំណើចមួយបានកើតឡើង ដោយសារតែមានសិស្សប្រុស ជនជាតិជប៉ុនម្នាក់ អាយុប្រហែល ២០ឆ្នាំ បានស្រាតខោ រួចយកក្បាលរ៉ូប៊ីនេទឹក ដែលស្ថិតក្នុងសួនច្បារសាធារណៈមួយ ដាក់ចូលគូទរបស់ខ្លួន ហើយបានថតរូបទុក និងបង្ហោះទៅលើបណ្តាញសង្គម Twitter របស់ប្រទេសជប៉ុន។

ហេតុការណ៏នេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter នៅក្នុងប្រទេសជប៉ុនជាច្រើននាក់ មានការភ្ញាក់ផ្អើល និងផ្ទុះសំណើចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថត របស់សិស្សប្រុសនោះ។ ប្រភពដដែលបានបន្តទៀតថា បុរសនៅក្នុងរូបថតនោះ ត្រូវបានគេស្គាល់ថា ជាសិស្សនៃសាលាច្បាប់ “Kokugakuin University” ដែលស្ថិតក្នុងសង្កាត់ Shibuya នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ ខាងតំណាងនៃសាលា “Kokugakuin University” ក៏បានចេញមុខប្រាប់ឲ្យដឹងដែរថា ពួកគេនឹងធ្វើការស៊ើបអង្កេតឲ្យដឹងការពិត ថាតើបុរសនៅក្នុងរូបថតនោះ គឺជាសិស្សរបស់សាលាមែនឬមិនមែន។

យ៉ាងណាមិញ បុរសជាសិស្សដែលបានបង្ហោះរូបថតនោះ ក៏បានលុបគណនីរបស់ខ្លួនចោល ពីបណ្តាញសង្គម Twitter ផងដែរ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]