ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្មM ដែលនិយមបង្ហាញដើមទ្រូង កញ្ញា ស៊ឹម ថៃណា ក្រោយពីវេចបង្វេច ដើរចេញពីទ្រនុំចាស់ មកនោះត្រូវបាន មហាជនមើលឃើញថា សកម្មភាពសិល្បៈ របស់នាងហាក់ ស្ងៀមស្ងាត់។ ទន្ទឹមនឹងការគ្មានកម្រើកនេះ ស្រាប់តែលេច ឮព័ត៌មានមកថា តារាដើមទ្រូងធំរូបនេះ កំពុងមានទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាមួយបុរស អ្នកជំនួញក្នុងស្រុកមា្នក់។

បើតាមប្រភពដែលនៅ កៀកក្បែរនឹងតារាស្រី ដែលនិយមភាពសិចស៊ី ស៊ឹម ថៃណា បាននិយាយថា ស៊ឹម ថៃណា មួយរយៈនេះតែង បង្ហាញពីភាពស្និតស្នាល ជាមួយបុរសម្នាក់ ដែលគេដឹងថា ជាអ្នកជំនួញមាន ទ្រព្យសម្បត្តិហូរហៀរ នៅក្នុងស្រុកខ្មែរ។

ប្រភពដដែលបានបន្តថា រាល់ពេលទៅ ណាមកណាម្តងៗ គេឧស្សាហ៍ឃើញ ស៊ីម ថៃណា និង បុរសជំនូញម្នាក់នោះ បណ្តើរគ្នាជាប្រចាំ ហាក់ដូចជា បង្ហាញឱ្យដឹងថា អ្នកទាំងកំពុងតែបង្កាត់ ភ្លើងស្នេហ៍ដ៏ផ្អែមល្ហែម អីចឹង។ ប្រភពបានបន្ថែមថា បុរសជំនួញដែល កំពុងសាងស្នេហ៍ជាមួយ ស៊ឹម ថៃណា ម្នាក់នោះមានវ័យ ប្រហែលជាង៤០ឆ្នាំ ហើយក៏ជាមនុស្ស ដែលមានលុយច្រើន ម្នាក់ផងដែរ។

គេនៅមិនទាន់ដឹងទេថា ភាពស្និតស្នាលរបស់ អ្នកទាំងពីរនេះបានផ្តើម ឡើងចាប់តាំងពី ពេលណានោះទេ ខណៈដែលមុខនេះបន្តិច ក៏មានព័ត៌មានបាន ដាក់ការសង្ស័យ ទៅលើនាងថា បានលួចបង្កាត់ភ្លើង ស្នេហាក្រៅឆាក ជាមួយបុរសជំនួញម្នាក់ នោះម្តងរួចមកហើយ។ ប៉ុន្តែភ្លាយៗនោះ នាងបានចេញ មុខបដិសេធថា ជាព័ត៌មានមិនពិត។

ទោះបីជានាងធ្លាប់ បានចេញមុខបដិសេធ ជុំវិញព័ត៌មានលេចឮ ខាងលើនេះហើយ ក៏ពិតមែន ប៉ុន្តែវាគ្រាន់តែ ស្ងប់ស្ងាត់មួយ រយៈពេលខ្លីតែប៉ុណ្ណោះ។ ភាពពិតជាក់ស្តែងថ្មីៗនេះ វាក៏ស្រាប់តែធ្លាយ ដំណឹងដ៏រសើប មកទៀតថា ទំនងទំនងរវាង បុរសជំនួញម្នាក់ នោះកំពុង តែឈានទៅរក ជីវិតសុភមង្គលទៅ ថ្ងៃអនាគតដ៏ឆាប់ៗនេះ ព្រោះពេលបច្ចុប្បន្ន គេបានដឹងថា ពួកគេទាំងពីរ កំពុងគិតគូរពី គម្រោងភ្ជាប់ពាក្យ ជាមួយគ្នាយ៉ាង ពិតប្រាកដ។

ជុំវិញព័ត៌មានដែល លេចឮខាងលើនេះដែរ គេហរទំព័រLooking TODAY នៅមិនទាន់អាច សំការបំភ្លឺពីកញ្ញា ស៊ីម ថៃណា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើពី មុនមិនអាចធ្វើការ ទំនាក់ទំនងបាន។ Looking TODAY ស្វាគមន៍ចំពោះ ការចេញមុខមក បកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា នៅពេលក្រោយ ដើម្បីឱ្យមហាជន បានដឹងពីការពិត៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]