បាត់ដំបងៈ អ្នកទោសឧក្រិដ្ឋចំនួន៥នាក់ បានហែកគុករត់ចេញ ដោយសុវត្ថិភាព មិនរំខានដល់អ្នកយាមគុក កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ នៅចំណុចពន្ធនាគារ ខេត្តបាត់ដំបង ស្ថិតក្នុងភូមិ,សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ មានអ្នកទោសចំនួន៥នាក់ បានកាត់លួស និងផ្លោះរបងរត់គេចខ្លួន បានដោយសុវត្តិភាព។ អ្នកទោសទាំង៥នាក់ សុទ្ធតែជាទណ្ឌិតជាប់បទឧក្រិដ្ឋ ត្រូវបានគេស្គាល់ ទី១-ឈ្មោះ នូ ប៉ូលីន ភេទប្រុស អាយុ៣២ឆ្នាំ ជាប់ទោសពីបទប្លន់ ត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ទី២-ឈ្មោះ ញ៉ុង រី ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ទោស ពីបទឃាតកម្មគិតទុកជាមុន ត្រូវជាប់ពន្ធនាគារ ១៨ឆ្នាំ ទី៣-ឈ្មោះ កែវ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជាប់ទោសពីបទលួច ដោយហិង្សា(ប្លន់) ត្រូវជាប់ទោស៣ឆ្នាំ ទី៤-ឈ្មោះ សំ សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជាប់ពីបទមនុស្សឃាត ត្រូវជាប់ទោស១៥ឆ្នាំ និងទី៥-ឈ្មោះ ឈុន វុធ ភេទប្រុស អាយុ ២២ឆ្នាំ ជាប់ទោសពីបទប៉ុនប៉ងមនុស្សឃាត ត្រូវទោស១៥ឆ្នាំ ។

ប្រភពបានបន្តថា ទណ្ឌិតទាំង៥នាក់នេះ អ្នកខ្លះបានជាប់ពន្ធនាគារជិតដល់ឆ្នាំ ត្រូវបានចេញរួចខ្លួន អ្នកខ្លះទៀតនៅចំនួន ជាប់សល់ច្រើនឆ្នាំទៀត តែត្រូវពួកគេមានឱកាសរត់ ក៏ស្រាប់តែនាំគ្នារត់តែម្តងទៅ ។

សូមបញ្ជាក់ថា អ្នកទោសទាំង៥នាក់ ដែលមានឱកាសរត់ចេញពីគុកបាននោះ គឺអាស្រ័យដោយអ្នកទាំងនោះសុទ្ធតែ ជាអ្នកជំងឺរបេង ដែលគេបានយកទៅ ដាក់បន្ទប់ផ្សេងដោយឡែកពីគេ ងាយស្រួលក្នុងការព្យាបាលជំងឺ ទើបធ្វើឲ្យពួកនេះ មានឱកាសរត់បានយ៉ាងស្រួលដូច្នេះ។ តាមពិតពួកជាប់បទឧក្រិដ្ឋទាំងនេះ មិនត្រូវបានដាក់ឃុំឃាំង ក្នុងបន្ទប់ដែលគ្មានសុវត្ថិភាពអីចឹងទេ នេះគឺដោយសាតតែពួកនេះ មានជំងឺទើបមេគុក សម្រេចដាក់បន្ទប់ផ្សេងដូច្នេះ ។

បច្ចុប្បន្នមេគុកបាត់ដំបង កំពុងធ្វើលិខិតសុំទៅព្រះរាជអាជ្ញាអមតុលាការខេត្ត ដើម្បីសុំដីកាតាមចាប់អ្នកទោសទាំង ៥នាក់នោះមកវិញ ៕

ដោយ ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]