ករណីរត់ពន្ធថ្នាំញៀនជាច្រើន ត្រូវបានជនល្មើស ព្យាយាមរិះរកនូវវិធីសាស្រ្តផ្សេងៗ ដែលយើងធ្លាប់ជួបច្រើនមកហើយ ប៉ុន្តែសម្រាប់ លើកនេះវិញ បុរសម្នាក់ បានសុខចិត្តប្រថុយ ហែលទឹកឆ្លងព្រំដែន ដោយខុសច្បាប់តែម្តង។

យោងតាមប្រភពព័ត៌មាន បរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីព្យាយាម រត់ពន្ធថ្នាំញៀន ដោយការ ហែលឆ្លងទឹក ពីព្រំដែនប្រទេសមិចស៊ីកូ ទៅកាន់សហរដ្ឋអាមេរិក។ ភ្នាក់ងារការពារព្រំដែនអាមេរិក បានធ្វើការចាប់ខ្លួនបុរសម្នាក់ ក្រោយពីប្រទះឃើញ រូបគេកំពុងតែបណ្តែតខ្លួន នៅលើផ្ទៃទឹក ចម្ងាយជាង ៥០០ម៉ែត្រ ពីច្រាំង រួចមក។ បុរសវ័យ ៥៥ឆ្នាំរូបនេះ មានសញ្ជាតិមិចស៊ីកូ បានបណ្តែតខ្លួន នៅលើកញ្ចប់មួយ ដែលក្នុងនោះ ត្រូវបានរកឃើញថា មានថ្នាំញៀន និង មានតម្លៃជាង ២៣០០០ដុល្លារអាមេរិក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]