រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម វាយតប់គ្នានៅក្នុងវត្តអង្គតាមិញ ក្នុងនោះម្នាក់បានរត់គេច ទៅបុករូបសំណាកសត្វដំរី ក្នុងវត្តបណ្តាលឱ្យ ដួលបែកក្បាលរបួសធ្ងន់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ កញ្ញា ២០១៣ នៅក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីយុវជនរងគ្រោះឈ្មោះចាន់ធី អាយុ២២ឆ្នាំ បានឱ្យដឹងថា នៅក្នុងវត្តអង្គតាមិញ មានការសម្តែងសិល្បៈរបស់កុមារកំព្រា និងល្បែងកំសាន្តច្រើនមុខទៀត។ មុនពេលកើតហេតុជនរងគ្រោះ មានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ឈប់មើលការសម្តែងសិល្បៈ នៅក្នុងវត្ត ស្រាប់តែមានជនមួយក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៣គ្រឿងទៅដល់ បាននាំគ្នាវាយតប់ទៅលើយុវជនទាំង៣នាក់នោះ ធ្វើឱ្យយុវជនដែលមានគ្នា៣នាក់ នាំគ្នារត់ចោលម៉ូតូ ក្នុងនោះស្រាប់តែយុវជនម្នាក់ បានរត់ទៅបុករូបសំណាកសត្វដំរី បណ្តាលឱ្យដួលបែកក្បាល រងរបួសធ្ងន់ រីឯមិត្តភក្តិ២នាក់ទៀត រត់រួចខ្លួនមិនមានរងរបួសទេ ចំណែកជនដៃដល់បាននាំគ្នា ជិះម៉ូតូគេចខ្លួនបាត់ស្រមោល៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]