យោងតាមសារព័ត៌មាន ChinaSmack របស់ប្រទេសចិន បានឲ្យដឹងថា បុគ្គលិកលក់អាហារប្រុសស្រីពីរនាក់ នៅក្នុងសាលា Jiangnan University បានឡើងទៅរួមរ័ក្សគ្នា នៅក្នុងបន្ទប់ដាក់អីវ៉ាន់ ស្ថិតនៅជាន់ទីពីរនៃអាគារសាលា ហើយត្រូវបានកាមេរ៉ាសុវត្ថិភាព ដែលបង្កប់នៅទីនោះ ថតបានសកម្មភាពទាំងមូល និងបានផ្សាយផ្ទាល់លើទូរទស្សន៏ ដែលដាក់នៅកន្លែងញ៉ាំអាហាររបស់សិស្ស នៅក្នុងសាលាទៀតផង។

ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី២២ ខែកញ្ញា វេលាម៉ោងប្រហែល ១រសៀល នៅក្នុងបន្ទប់ដាក់អីវ៉ាន់ជាន់ទីពីរ នៃអាគារសាលា Jiangnan University ស្ថិតក្នុងខេត្ត Jiangsu ប្រទេសចិន។ ជាមួយគ្នានេះដែរ នាយកប្រចាំសាលា ក៏បានបញ្ជាក់ផងដែរថា មនុស្សប្រុសស្រី ដែលបានថតជាប់នោះ គឺជាបុគ្គិលនៅក្នុងសាលាពិតប្រាកដមែន។

យ៉ាងណាមិញ បុគ្គលិកប្រុសស្រីទាំងពីរនាក់នោះ ត្រូវបានព្យួរការងារ និងស្ថិតក្រោមការស៊ើបអង្កេតបន្តទៀត៕

ខាងក្រោមនេះគឺជារូបភាព នៃការផ្សាយផ្ទាល់នៅលើទូរទស្សន៏ នៅក្នុងកន្លែងញ៉ាំអាហាររបស់សិស្ស៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]