រាជធានីភ្នំពេញ ៖ អាជីវករលក់គ្រឿងសក្ការៈបូជា មួយចំនួនតាមផ្សារមានការរអ៊ូរទាំរឿង លក់មិនសូវដាច់នៅរដូវភ្ជុំបិណ្ឌ និងកាន់បិណ្ឌនាឆ្នាំនេះ ។ ក្រៅពីអាជីវករលក់គ្រឿងសក្ការបូជាក៏ មានអាជីវករមួយចំនួនផ្សេងទៀត លក់សម្លៀកបំពាក់ ចំណីក្រៀមជាដើម ក៏បានរអ៊ូរទាំផងដែរនៅពេលនេះ ដោយសារតែប្រជាពលរដ្ឋមួយ ចំនួនមិនបានទិញច្រើនដូចកាលពីឆ្នាំមុនៗ ។

បងស្រីម្នាក់ឈ្មោះស្រីនាង ជាអាជីវករលក់ គ្រឿងសក្ការបូជាមានស្បង់ចីវរ បាយសី សាដក់ នៅផ្សារបុរីកីឡាបាននិយាយឱ្យដឹងថាឆ្នាំនេះ មកដល់ពេលនេះ ដែលជារដូវកាន់បិណ្ឌរបស់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទហើយនោះក្តី ការលក់គ្រឿងសក្ការបូជាទាំងអស់នេះ ហាក់ដូចជាមិនដាច់ដូចកាលពីឆ្នាំមុននោះទេ ។

មូលហេតុដែលសំខាន់ដែលធ្វើឱ្យលក់ មិនសូវដាច់ដូចនេះ គឺមិនសូវមានអ្នកទិញតែម្តង ឬមានអ្នកទិញដែរ តែក្នុងចំនួនតិចតួច មិនច្រើននោះទេ ។ ហើយម្យ៉ាងទៀតតាមការសង្កេតមើលរបស់បងស្រីឆ្នាំនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មិនសូវទៅវត្តច្រើនដូចឆ្នាំមុននោះទេ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]