ការបែកបាក់ស្នេហាតែងតែនាំមកនូវទុក្ខ និង ជួនកាលកំហឹងសងសឹក  ជាឧទាហរណ៍ ប្រុសៗមួយចំនួនផ្សព្វផ្សាយរូបស្រាតសង្សារលើ Internet ដើម្បីសងសឹក ។ ដោយលែកក្នុងករណី លោក Marek Olszewski ជនជាតិអង់គ្លេស អាយុ ៤៥ ឆ្នាំ ត្រូវបានសង្សារស្រី Anna Mackowiak អាយុ ៣៤ ឆ្នាំ ដែលជាអ្នកគ្រូពេទ្យធ្មេញ ដាក់ថ្នាំសណ្ដំ ហើយដកធ្មេញលោកទាំង ៣២ ចោល ។

Marek មកធ្វើធ្មេញនៅកន្លែងដែល Anna ធ្វើការ ហើយចៃដន់ Marek ត្រូវបានគេប្រគល់ឲ្យ Anna ជួយព្យាបាលធ្មេញដែលឈឺ។ Anna បានប្រាប់ថា ដំបូងនាងចាត់ទុកលោក Marek ដូចជាអ្នកជំងឺម្នាក់ តែដល់ពេលកំពុងព្យាបាល និង ឃើញមុខលោក Marek នាង ចាប់មានកំហឹងភ្លាម សណ្ដំលោក Marek និង ដកធ្មេញលោកចោលទាំងអស់ ។ ដំបូងលោក Marek មិនដឹងថាធ្មេញលោកត្រូវគេដកអស់នោះទេ ដោយសារតែថ្នាំស្ពឹក។

លោក Marek គិតថាការសុំបែកបាក់ជារឿងធម្មតា ហើយមិននឹកស្មានថា នាង Anna មានគំនុំសាហាវបែបនេះសោះ ។ គាត់ខំតែទុកចិត្តនាង Anna ដែលមានជំនាញជាអ្នកគ្រូពេទ្យម្នាក់។ នាង Anna អាចប្រឈមមុខនឹងទោសជាប់គុក ។

ប្រិយមិត្តប្រុសៗដែលមានសង្សារជាអ្នកគ្រូពេទ្យធ្មេញ សូមប្រយ័ត្នប្រយែង កុំឲ្យគាត់អាក់អន់ចិត្ត។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]