ខេត្តកណ្តាល ៖ បុរសទំនើងជើងកាងប្រចាំភូមិម្នាក់ ក្នុងចំណោម២នាក់ ត្រូវប៉ូលិសស្រុកកោះធំចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ កញ្ញា ២០១៣ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ បន្ទាប់ពីជនទំនើងទាំង២នាក់ បាននាំគ្នាប្រើដំបងព្រួតវាយ ទៅលើនាយប៉ុស្តិ៍នគរបាលព្រែកស្តី ស្រុកកោះធំ ជាច្រើនដំបង បណ្តាលឱ្យរបួសយ៉ាងដំណំដេរ៣០ថ្នេរ ដោយសារតែខឹងលោកនាយប៉ុស្តិ៍ ទៅអន្តរាគមន៍ឃាត់កុំឱ្យគប់រថយន្ត ម៉ូតូអ្នកធ្វើដំណើរតាមផ្លូវ។

លោកមុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ឈ្មោះប៉ុន សំណាង ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះប៉ុន សំណាន ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២ជាបងប្អូននឹងគ្នា។ ចំណែកជនរងគ្រោះឈ្មោះវ៉េន វិបុល អាយុ៤៨ឆ្នាំ ជានាយប៉ុស្តិ៍រដ្ឋបាលព្រែកស្តី។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]