ក្រុងប៉ោយប៉ែត ៖ ទាហានឈុតខ្មៅសៀម ចំនួន២នាក់ បានទំនាក់ទំនងចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៥ កញ្ញា ២០១៣ ដោយប្រាប់ថា មកតាមរកក្មេងប្រុសជំទង់ ជនជាតិរបស់គេម្នាក់ ដែលបាត់ខ្លួនជាង២ខែមកហើយ ហើយឮថាបានចូលមកស្នាក់នៅកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ។

ការចូលមករបស់ទាហានឈុតខ្មៅនេះ គឺបានចូលមកដល់ចំណុចរង្វង់មូល ហើយនៅទីនោះគេឃើញ មាននគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ បានជួបទំនាក់ទំនងគ្នា ។ ទាហានឈុតខ្មៅថៃ បានប្រាប់សមត្ថកិច្ចកម្ពុជាថា ក្មេងប្រុសម្នាក់ អាយុប្រហែលជា១៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានកម្មករអូសរទេះជាខ្មែរ រាយការណ៍ប្រាប់ពួកខ្លួនថា បានមកស្នាក់នៅជារបៀបអនាថា ក្នុងក្រុងប៉ោយប៉ែត ប្រហែល២ខែហើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]