កាលពីថ្មីៗនេះ តុលាការដំបូងក្រុង Ipswhich របស់ចក្រភពអង់គ្លេស បានសម្រេចកាត់ទោសឲ្យក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ដែលរំលោភក្មេងស្រីអាយុ ៦ឆ្នាំ បានសម្រេចចំនួនពីរដង ឲ្យរួចផុតពីការជាប់ពន្ធនាគារ ដោយបង់សំណងជម្ងឺចិត្តដល់ជនរងគ្រោះ តែ៤៨០ដុល្លារតែប៉ុណ្ណោះ។

ក្នុងកំឡុងពេលកំពុងតែកាត់ទោសនោះ ក្មេងប្រុសម្នាក់នេះ បានសារភាពប្រាប់តុលាការថា រូបគេមិនមានវិប្បដិសេរីបន្តិចសោះឡើយ ដែលបានចាប់រំលោភក្មេងស្រីនេះ ក៏ព្រោះតែរូបគេដឹងខ្លួនខុស និងបានមកសារភាពទោសកំហុសរបស់ខ្លួនរួចជាស្រេច នៅមុនពេលដែលប៉ូលីសតាមដានស៊ើបអង្កេតនោះ។ ទោះជាយ៉ាងណាក៏ដោយ តុលាការក៏បានដាក់បម្រាម ហាមមិនឲ្យក្មេងប្រុសនេះ មានទំនាក់ទំនងជាមួយក្មេងស្រី និងក្រុមគ្រួសាររបស់គេ ចំនួន ១២ខែផងដែរ។

គួរបញ្ជាក់ផងដែរថា ទង្វើនេះបានធ្វើឲ្យក្មេងស្រីម្នាក់នេះ បន្សល់ទុកស្រមោលអន្ធកាលយ៉ាងអាក្រក់ ក្នុងមួយឆាកជីវិតរបស់នាង ព្រោះនាងទើបតែមានអាយុក្មេងណាស់ ពោលគឺអាយុត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការកាត់ទោសនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]