ភ្នំពេញៈ យុវជនម្នាក់ ដែលជាជាងភ្លើង ប្រចាំរោងចក្រកាត់ដេរ អីអិនខេមបូឌា ខូអិលធីឌី រងរបួស បែកក្បាលនិងបែកមាត់ សន្លប់បាត់បង់ស្មារតី ដោយសារជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាជោគ ជ្រុលចង្កូតធ្លាក់ជង្ហុក ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលំភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធី សុខជា ភេទប្រុសអាយុ ប្រហែល ជាជាង២០ឆ្នាំមានមុខរបរជាកម្មករ រោងចក្រកាត់ដេរ មានយីហោថា អីអិនខេមបូឌា ខូអិលធីឌីនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ ១អាដាប់ប៊ែលយូ ៥៩២៦។

សាក្សីបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅ ពីត្បូងទៅជើងលុះ ដល់ចំណុច កើតហេតុដោយសារតែស្ថានភាព ស្រវឹងខ្លាំងពេកក៏ជ្រុលចង្កូ ទៅធ្លាក់ជង្ហុកបណ្តាលឲ្យ ដួលបោកទៅនឹងថ្នល់ រងរបួសបែកក្បាលនិងបែកមាត់សន្លប់ស្តូកស្តឹងត្រូវនគរបាលមូលដ្ឋានចុះទៅដល់រួចហើយទូរស័ព្ទ ហៅរថយន្តសង្គ្រោះរបស់អង្គ៧១១កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះ កុសមៈដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកឯម៉ូតូត្រូវយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលបឹងធំ ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារគ្រប់គ្រាន់ដើម្បីធានាយកទៅវិញ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]