មានប្ដីប្រពន្ធពីរនាក់ ដែលចូលចិត្តការធ្វើដំណើរ បាននាំគ្នាថតរូបអាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយ គឺថតរូបអាពាហ៍ពិពាហ៍ជុំវិញពិភពលោក។

អ្នកនាង Jennifer Salvage អាយុ ៤២ឆ្នាំ និងប្ដីរបស់គាត់ Jeff បានរៀបការនៅកោះ Easter Island ប្រទេស Chile កាលពីឆ្នាំ ២០០៨ ហើយពួកគាត់ទាំងពីរបានចំណាយពេល ៥ឆ្នាំក្នុងការធ្វើដំណើរចំនួន ១៩ប្រទេស ដើម្បីថតរូបរបស់អ្នកនាង Jennifer ក្នុងឈុតអាពាហ៍ពិពាហ៍ ហើយបានចែកចាយរូបរបស់នាង នៅក្នុងគេហទំព័រ One Dreass, One Woman, One World.

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្ដីប្រពន្ធទាំងពីរនេះគឺមានដើមកំណើតនៅ ទីក្រុង Medford រដ្ឋ New Jersey សហរដ្ឋអាមេរិក បានធ្វើដំណើរអស់ ២៣៩,៧៩២គីឡូម៉ែត្រហើយ។ រូបភាពភាគច្រើនរបស់នាង គឺថតពីក្រោយខ្នង ដូចជានៅមហាកំពែងប្រទេសចិន និងEiffel Tower ប្រទេសបារាំង ជាដើម។

ដោយសារតែ Jennifer ត្រូវការធ្វើដំណើរច្រើន ហេតុដូចនេះហើយ នាងបានកាត់នូវសំលៀកបំពាក់ អាពាហ៍ពិពាហ៍ដ៏ពិសេស មួយឈុត ដែលអាចបត់ដាក់ក្នុងវាលីបាន រីឯលោក Jeff គឺជាអ្នកថតរូបដ៏ជំនាញម្នាក់ ហេតុដូចនេះហើយ គាត់ចង់បានរូបអាពាហ៍ ពិពាហ៍របស់គាត់ មានលក្ខណៈពិសេសបំផុត។ ប្រទេសដែលពួកគាត់បានទៅដល់មានដូចជា Chile, Switzerland, China, U.S, Egypt, New Zealand, Hungary, France, Italy, Vatican, Peru, Iceland, Norway, Jamaica, The Bahamas, Grand Cayman, Honduras, Greece និង Russian ដែលមានរូបថតចំនួន ១៤៧។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គូស្វាមីភរិយាមួយគូនេះ?



































កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]