យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះទីហ្វុងកំណាច យូសាគី (Usagi) បានវាយប្រហារទីក្រុងហុងកុង និងខេត្តហ្គ័ងដុង ប្រទេសចិន កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែកញ្ញា កន្លងទៅនេះ។

ប្រភពដដែលបានបន្តទៀតថា យូសាគី គឺជាខ្យល់ព្យុះដ៏ខ្លាំងបំផុត នៅក្នុងតំបន់ភាគខាងលិច នៃតំបន់ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ហើយបានបង្កភាពវឹកវរយ៉ាងខ្លាំង នៅក្នុងទីក្រុងហុងកុង និងខេត្តហ្គ័ងដុងប្រទេសចិន ដែលវាបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក ហើយបានផ្តួលរលំផ្ទះ ដើមឈើ និងបង្កឲ្យខូចខាតផ្លូវជាច្រើនកន្លែង ចំនែកឯការហោះហើរ និងដឹកជញ្ជូនផ្សេងៗ ត្រូវបានលុបចោលទាំងអស់។

ទោះបីជាយ៉ាងនេះក៏ដោយ មានមនុស្សចំនួន ជាង ១ម៉ឺននាក់ ត្រូវបានជន្លៀសចេញពីខេត្តហ្គ័ងដុង និងមនុស្សជាង ៨ម៉ឺននាក់ទៀត បានជន្លៀសចេញពីតំបន់ដទៃទៀត ចំនែកឯក្រុមអ្នកសង្គ្រោះចំនួន ៥ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅក្នុងខេត្តហ្វូជៀន ដែលកំពុងទទួលរងការគំរាមគំហែង។

យ៉ាងណាមិញ នៅភាគខាងកើតនៃតំបន់អាស៊ីមួយចំនួន ក៏ត្រូវបានខ្យល់ព្យុះទីហ្វុង Utor និង Soulik វាយប្រហារ និងបំផ្លិចបំផ្លាញផងដែរ៕















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]