ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយរថយន្ត កាមរីឆ្លាម មួយគ្រឿង ត្រូវបានម្ចាស់របស់វា បើក បុកម៉ូតូ៤គ្រឿង និងកង់១គ្រឿង ដួលគរលើគ្នា ចំណែកសម្ភារៈ មួយចំនួន រងការខូចខាត កាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រ ចូលដល់ថ្ងៃទី២៤ កញ្ញា នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ៨១ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបាននិយាយថា ករណីនេះបង្កឡើងដោយ រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2P-6324 បើកម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវ លេខ១៥៤ ។ ខណៈមកដល់ចំណុចផ្លូវកែង ខាងលើរថយន្តបានឡើងទៅបុករះម៉ូតូ ៤គ្រឿង និងកង់១គ្រឿង បណ្ដាលឲ្យដួលគរលើគ្នា រួមទាំងបង្កឲ្យ ខូច ខាតសម្ភារៈនៅខាងមុខ ហាងមីធិញ ម៉ាតផងដែរ ។

ក្រោយបង្កហេតុម្ចាស់រថយន្តក៏បានព្យាយាមបើករត់ មកដល់ផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទើប ក្រុមម្ចាស់ម៉ូតូរងគ្រោះ ព័ទ្ធចាប់បាន ហើយម្ចាស់រថយន្តក៏យល់ព្រម ផ្ដល់សំណង ដល់ភាគីម៉ូតូនិងកង់ ដើម្បី បញ្ចប់រឿង ។ ចំណែកម្ចាស់ហាង ដែលរងការ ខូចខាតដែរនោះ បានទាមទារសំណងខ្ពស់ ភាគីទាំងពីរនៅធ្វើការ ចរចារគ្នាពោលគឺ ភាគីទាំងសងខាង បានប្រឹងប្រែង សម្របសម្រួលគ្នា តាមរយៈការផ្ដល់សំណង ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]