ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ ត្រូវបានកងរាជអាវុធហត្ថ ខណ្ឌដង្កោ ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ រូបនោះធ្វើសកម្មភាព លួចទ្រព្យ សម្បត្តិអ្នកដ៏ទៃ ហើយត្រូវម្ចាស់ តាមទាន់ចាប់ក្របួចជាប់ កាលពី វេលាម៉ោង ៩និង១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចក្នុងបូរី ស្រេង គង់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មេបញ្ជាការកង រាជអាវុធហត្ថ ខណ្ឌដង្កោ លោក សរ សុភ័ណ្ឌ ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង ភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ត្រូវបានជនរងគ្រោះចាប់ប្រគល់ឲ្យកាលពីវេលាម៉ោង ១០ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោមការចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិដោយមានម្ចាស់ឈ្មោះ គង់ វិចិត្រ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរមេការក្នុងសំណង់បូរី ស្រេង គង់។

លោក សរ សុភ័ណ្ឌ ប្រាប់បន្តឲ្យដឹងថា ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយ សារភាពថា រូបគេធ្លាប់ធ្វើសកម្មលួចទ្រព្យអ្នកដ៏ទៃបានសម្រេចចំនួន ៥លើករួចមកហើយ ក្នុងនោះ កង់០៤គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។ ដោយឡែកលើកចុងក្រោយនេះគឺជាលើកទី៦ ជនសង្ស័យបានធ្វើសកម្មភាពលួចរទេះអូសស៊ីម៉ង់ត៍ នៅក្នុងបូរី ស្រេង គង់ ដែលមានទីតាំងស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានមេការបូរីឃើញទាន់ចាប់ខ្លួន ប្រគល់ឲ្យកម្លាំងអាវុធហត្ថ របស់យើងដែលប្រចាំនៅទីនោះតែម្តង។

លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌដង្កោ ប្រាប់បន្ថែមថា បន្ទាប់ពីទទួលបានចម្លើយ ពិតប្រាកដពីជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]