រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ៣នាក់ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូឌ្រីមC125 ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងលើស្ពានអាកាស៧មករា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទី យប់ថ្ងៃទី២៣ កញ្ញា ២០១៣ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូឌ្រីមC125 ស៊េរី២០១២ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BH-7671 ជិះដោយ ២នាក់ ប្តីប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិចឡើង លើស្ពានអាកាស៧មករា (ជិះបញ្ច្រាសស្ពាន) ខណៈមកដល់លើស្ពាន ក៏បានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមC125 ស៊េរី២០០៧ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1M-9625 ជិះដោយបុរសម្នាក់ ដែលធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យអ្នកទាំងបីរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងបីត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចនាំយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]