ខេត្តបន្ទាយមានជ័យ ៖ ជាងសំណង់ម្នាក់ ត្រូវរ៉កយោង ឥដ្ឋ ក្បឿង ដាច់ធ្លាក់សង្កត់ ត្រូវក្បាលផុងលលាដ៏ ពេលកំពុង បម្រើការងារ ក្នុងការដ្ឋានសសំណង់មួយ ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ ជនរងគ្រោះបានស្លាប់ ក្រោយពី បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយសពជនរងគ្រោះ ត្រូវបានគេរៀបចំ ធ្វើបុណ្យនិងបូជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣។

លោក រស់ សំបូរ មេបញ្ជាការ អ ហ ស្រុកមង្គលបុរី បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣នេះថា ជនរងគ្រោះមានឈ្មោះ ថិត ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិបត់ត្រង់ ឃុំ បត់ត្រង់ ស្រុកមង្គលបុរី មានកូនក្នុង បន្ទុកត្រូវរកស៊ីជាច្រើននាក់។

សមត្ថកិច្ចរូបនេះបានបន្តថា ជនរងគ្រោះ ថិត ឡុក នេះ មុនស្លាប់បាត់បង់ជីវិត គាត់ត្រូវបាន រ៉កយោងដុំឥដ្ឋ ក្បឿង ដែលមានកម្ពស់ ជិត១០ម៉ែត្រ ដាច់ធ្លាក់ សង្កត់ផុងលលាក្បាល ខណះដែល ជនរងគ្រោះទៅធ្វើជាងសំណង់ សាងសង់សាលាឆាន់ ក្នុងវត្តបឹងត្រាវ  យោងឥដ្ឋ និងក្បឿងឲ្យគេ ប្រក់ដំបូលរ៉កដាច់ខ្សែក៏ធ្លាក់ មកត្រូវក្បាលជនរងគ្រោះតែម្តង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]