ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនកាលពីវេលាម៉ោង ៤ និង២០នាទី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈដែលជននេះ បានទៅធ្វើកម្មករ លាងរថយន្តមួយកន្លែង ស្ថិតនៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក៏ បានឆ្លៀតឱកាស នៅពេលដែលម្ចាស់ម៉ូតូ យកមកលាង ក៏បានកាច់សោ ជិះចេញទៅក្រៅបាត់តែ ម្តង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ។

តាមការឲ្យដឹង ពីម្ចាស់កន្លែងលាងរថយន្ត បានឲ្យដឹងថា ជនសង្ស័យនេះ បានទៅសុំរូបគាត់ មកធ្វើ ជាកម្មករលាងរថយន្តឲ្យគាត់ បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ហើយឆ្លៀតឱកាស ពេលគេយកម៉ូតូមក លាង ក៏ស្រាប់តែជននោះ កាច់សោម៉ូតូបញ្ជេះ ជិះចេញ ទៅក្រៅបាត់តែម្តង។

បន្ទាប់មក ម្ចាស់កន្លែងលាងរថយន្តនោះ ក៏បានប្តឹងសមត្ថកិច្ច ទើបស្វែងរកការចាប់ខ្លួនជននេះ បាននៅឯខេត្តពោធិ៍សាត់តែម្តង ខណៈជននោះបានជិះម៉ូតូគេចខ្លួន ពីខេត្តបាត់ដំបងអស់រយៈពេល ៧ថ្ងៃ។

លោកវរសេនីយ៍ត្រី គុយ ញឿន នាយការិយាល័យ នគរបាលកំរិតស្រាល ខេត្តពោធិ៍សាត់ស្តីទី បាន ឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ជន សំខែត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក គុយ ញឿន បន្តឲ្យ ដឹងទៀតថា ក្រោយការសួរចម្លើយនេះ ជនសង្ស័យនេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់តាំងបន្តទៅតាមនីតិវិធី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]