រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈពេលជិះម៉ូតូក្នុងល្បឿនលឿនបាន ជ្រុលទៅបុកចំពាក់កណ្តាល រថយន្តដឹកនារីផ្សព្វផ្សាយស្រាបៀរ ដែលកំពុងបត់ឆ្វេងពេញទំហឹងបណ្តាល ឱ្យក្រពឹតទ្វារស្តាំ និងម៉ូតូខ្ទេចមួយកំណាត់ខាងមុខ ។ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១១យប់ ថ្ងៃទី២២ កញ្ញា នៅចំណុចផ្លូវលេខ២៧១កែវ៤៦៤ ជាប់របងភ្នំពេញស្ប៉តក្លិប ស្ថិតក្នុងភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះម៉ាប់ សាវៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងសំណង់នៅម្តុំផ្សារមាន់អាំង ជិះម៉ូតូម៉ាកវីវ៉ាពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ១J៦៩២១។ ចំណែករថយន្តដឹកនារីផ្សព្វផ្សាយស្រាបៀរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២F៩១៣៨ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបើកទៅមុខបានបន្តិច អ្នកបើកបរ និងនារីជិះលើរថយន្តនាំគ្នាចុះ ពីលើរថយន្តរត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយក ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]