ភ្នំពេញ៖ កម្លំាងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បុរសម្នាក់បន្លំខ្លួនជាសង្ឃ ចូលរួមតវ៉ាជាមួយអ្នកភូមិបឹងកក់ នា រសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៣នេះ នៅសួនច្បារផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បុគ្គលបន្លំខ្លួនធ្វើជាសង្ឃរូបនេះ មានឈ្មោះ វង់ សាមឌី អាយុ ២៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅជាមួយប្អូនស្រី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលចាប់ឃាត់ខ្លួនសង្ឃក្លែងក្លាយរូបនេះ តែងតែមក តវ៉ាទាមទាររកយុត្តិធម៌ នៅព្រះបរមរាជវាំងស្ទើររាល់ថ្ងៃជាមួយក្រុមអ្នកបឹងកក់ដែលដឹកនាំដោយទេព វណ្ណី ។

បុរសក្លែងខ្លួនជាសង្ឃ វង់ សាមឌី បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទៅកោរសក់នៅមុខវាំង។ ក្រោយពេល កោរហើយ បានយកស្បង់ចីពររបស់លោកនៅវត្ត នាគវន្តមកគ្រង ហើយតែងបានចូលរួមក្នុងសកម្មភាពតវ៉ារបស់ អ្នកភូមិបឹងកក់ផងដែរ។

ក្រោយសួរនាំបុរសបន្លំខ្លួនជាសង្ឃរូបនេះ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ។

តាមក្រមព្រហ្មទណ្ឌ ជំពូកទី៥ ផ្នែកទី១ មាត្រា៥០៨ : បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យជាប្រាក់ពី ១ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល អំពើស្លៀកដណ្ដប់ ជាសាធារណៈ ដោយគ្មានសិទ្ធិ និងស្លៀកដណ្ដប់នូវស្បង់ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕







 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]