កញ្ញា Karen Marquez នាយកផ្នែកសេវា អតិថិជនប្រចាំក្រុមហ៊ុន Champagne Communications ដែលជាក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មថ្មីមួយនៅកម្ពុជា បានមាន ប្រសាសន៍ក្នុងឱកាសដំណើរការ ម៉ាកសញ្ញាទឹករ៉ែធម្មជាតិ អូ គូលែន ដ៏បរិសុទ្ធដំបូងគេ នៅកម្ពុជាថា "មានការលើកឡើងជាច្រើន អំពីម៉ាកសញ្ញានៅជុំវិញពិភពលោក ហើយ ចំណុចសំខាន់នៃលក្ខណៈ និងអត្ថប្រយោជន៍ក្នុងតំបន់ ត្រូវបានគេមើលរំលង។ ប៉ុន្តែ ក្នុងនាមជាក្រុមហ៊ុនផ្សព្វផ្សាយមួយ យើងជឿជាក់ថា ឧត្តមភាពនៅក្នុងតំបន់ គឺជាគន្លឹះ ដ៏ចម្បងដែលយើងបានផ្តោតយក សម្រាប់យុទ្ធនាការដំបូង នៃម៉ាកសញ្ញាទឹករ៉ែធម្មជាតិដ៏បរិសុទ្ធដំបូងគេនៅកម្ពុជា"។ 

ក្រុមហ៊ុន Champagne Communications ជាក្រុមហ៊ុនថ្មីក្នុងទីផ្សារ តែបានសាង កេរ្តិ៍ឈ្មោះយ៉ាងរឹងមាំ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ ម៉ាកសញ្ញានាពេលថ្មីៗនេះ ឲ្យធនាគារ Advanced Bank of Asia (ABA) ដែលជាធនាគារកំពុងមានការរីកចម្រើន លឿនបំផុតក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកស្រី Marquez យល់ថា ការងារ ច្នៃប្រឌិតសម្រាប់ អូ គូលែន ពិតជាពិសេសអស្ចារ្យដូចគ្នាផងដែរ។ 

កញ្ញា Marquez បានបន្ថែមថា “ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មដែលមានការ ប្រកួតប្រជែងនៅកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដែលបានសហការ ជាដៃគូជាមួយ អូ គូលែន ហើយយើងជឿថា ពួកគាត់ពិតជាមានទស្សនវិស័យចំពោះ ម៉ាកសញ្ញាប្រកបដោយកិត្យានុភាព ដែលនឹងទទួលបាននូវការគាំទ្រនៅកម្ពុជា។ ជាទូទៅ សក្តានុពលក្នុងតំបន់កាន់តែមានការរីកចម្រើនឡើងៗ ហើយនោះជាអ្វីដែល យើងបានស្វែងរក ដើម្បីផ្តល់ជូននូវការផ្សព្វផ្សាយ សម្រាប់ម៉ាកសញ្ញានេះ ដោយបាន ផ្សារភ្ជាប់ប្រវត្តិអាណាចក្រខ្មែរដ៏រុងរឿង មកកាន់សម័យបច្ចុប្បន្នកាល។ នេះជាម៉ាក សញ្ញាទឹករ៉ែធម្មជាតិដំបូងបង្អស់សម្រាប់ពួកយើង និងសម្រាប់ប្រទេសកម្ពុជា”។

 យោងតាមប្រសាសន៍លោក Bernard Forey ម្ចាស់ក្រុមហ៊ុន Kulara Water របស់អូ គូលែន បានឲ្យដឹងថា យុទ្ធនាការ Champagne ពិតជាពិសេសខុសគេមែន ព្រោះតែ ពួកគេផ្តោតទៅលើដើមកំណើតរបស់ អូ គូលែន។ លោក Forey បានបញ្ជាក់ថា

"អូ គូលែនផលិតចេញពីប្រភពទឹកយ៉ាងជ្រៅនៅក្រោមភ្នំគូលែន ដែលជា ភ្នំដ៏ស័ក្តិសិទ្ធិ នៅកម្ពុជា។ ដូច្នេះ នៅក្នុងដំណើរការម៉ាកសញ្ញានេះ យើងបានស្វែងរក ភ្នាក់ងារណាដែលអាចយល់ច្បាស់ពីប្រទេសកម្ពុជា ហើយយើងក៏បានរកឃើញ នោះគឺក្រុមហ៊ុន Champagne ។ ទោះបីនេះជាក្រុមហ៊ុនថ្មី តែពួកគេមានគំនិតច្នៃប្រឌិត ខ្ពស់លើឧត្តមភាពក្នុងតំបន់ដែលពោរពេញទៅដោយអានុភាព និងអត្ថន័យជ្រាលជ្រៅ បំផុត។ 

ក្រុមហ៊ុន Champagne Communications បានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ 2012 និងបានបង្ហាញខ្លួនជា ‘ដៃគូផ្នែកទំនាក់ទំនងពាណិជ្ជកម្មជំនាន់ក្រោយ’ របស់កម្ពុជា។ ដោយមានគោលបំណង ជួយដល់ការទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ចំណេះដឹងល្អៗដល់អ្នកប្រើប្រាស់ម៉ាកសញ្ញា ដោយផ្សារភ្ជាប់ជាមួយ អតិថិជន ព្រមទាំងបង្កើតបទពិសោធន៍ និងការទំនាក់ទំនងម៉ាកសញ្ញាដ៏ល្អ។  Champagne មានអតិថិជនជាច្រើនរួមមាន ÆON MALL Co. Ltd. អ្នកបង្កើតផ្សារទំនើប នៅប្រទេសជប៉ុន; មន្ទីរពេទ្យ Bumrungrad មានការទទួលស្គាល់ពី JCI; DKSH Cambodia សេវាឈានមុខគេនៅលើទីផ្សារ; GlaxoSmithKline ក្រុមហ៊ុនសេវា សុខភាពពិភពលោក និងធនាគារ Advanced Bank of Asia (ABA) ។

ដោយ ៖ ប៊ី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]