ពាក្យមួយឃ្លា ធ្លាប់ត្រូវបានលើកឡើងថា ពេលដែលមនុស្សស្លាប់ទៅ មិនអាចយកអ្វី ទៅជាមួយបាននោះទេ ហើយចំណែកឯ បុរស អ្នកជំនាញដ៏ជោគជ័យម្នាក់ នេះវិញ បានសំរេចចិត្ត ធ្វើតំរាប់តាមសេ្តចអេហ្ស៊ីបបុរាណ ដែលតែងកប់វត្ថុមានតម្លៃ ក្នុងផ្នូរ ជាមួយខ្លួន។

លោក Count Chiquinho Scarpa ជាអ្នកជំនួញ អាយុ ៦២ឆ្នាំ មកពីទីក្រុង Sao Paolo ប្រទេសប្រេស៊ីល បានប្រកាសតាមរយៈ ហ្វេសប៊ុក របស់ខ្លួនថា លោកបានសំរេចចិត្ត កប់រថយន្តម៉ាក Bentley Continental Flying Spur តម្លៃ ៥សែនដុល្លារអាមេរិក របស់ខ្លួនទៅជាមួយ នៅពេលដែលលោកស្លាប់ទៅ ហើយទីតាំងដែលកប់នោះ គឺនៅក្នុងសួនច្បារក្រោយផ្ទះរបស់លោក។ យ៉ាងណាមិញ ដោយចង់អះអាង ការលើកឡើង របស់គាត់ជាការពិតនោះ មហាសេដ្ឋីរូបនេះ បានថតយករូបភាពមួយចំនួន បង្ហាញពីសកម្មភាព ដែលលោកជីកដី នៅបរិវេនសួនច្បារ ក្រោយផ្ទះរបស់លោក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]