រតនគិរី ៖ នគរបាលស្រុកអូរជុំ ចាប់រថយន្តដឹកឈើមួយគ្រឿង ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ វ៉ឺនសៃ កាលពីវេលា ម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ កម្លាំងនគរបាលស្រុកអូរជុំ បានស្ទាក់ចាប់រថយន្ត ផ្ទុកឈើ ប្រណិតមួយគ្រឿង ស្ថិតត្រង់ចំណុចគល់ ស្ពានមួយកន្លែងក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ប៉ុន្តែអ្នកបើករថយន្ត រត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកអូរជុំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មក អង្គភាពថា  មាន រថយន្តផ្ទុកឈើកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ ៧៨A ចូលមកក្រុងបាលុង ទើប លោកអធិការស្តីទីនគរបាល ស្រុកអូរជុំ ដាក់កម្លាំងចាប់បានតែម្តង។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលដដែល បានបន្តថា រថយន្តដឹកឈើនោះ ម៉ាក កាមរីហើម គ្មានពាក់ស្លាកលេខ ពណ៌ខ្មៅ មានដឹកឈើប្រណិតប្រភេទធ្នង់ចំនួន ៥សន្លឹក មានប្រវែង ២ម៉ែត្រ និងមានមុខកាត់ ៥ហ៊ុន។ បន្ទាប់ពី ឃាត់រថយន្តខាងលើរួច សមត្ថកិច្ចបានប្រគល់ជូន ទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃភ្លាមៗផងដែរ។

បច្ចុប្បន្ន រថយន្តដឹកឈើខាងលើ ត្រូវបានរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ វ៉ឺនសៃ ដើម្បីចាត់ការតាមនីតិវិធី៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]