យោងតាមប្រសាសន៍របស់ អ្នកវិទ្យាសាស្ដ្ររ៉ុស្ស៊ីបានឲ្យដឹងថា មានផ្សិតមួយប្រភេទដែលដុះនៅតំបន់ Siberia អាចយកទៅធ្វើជាថ្នាំព្យាបាលជំងឺអេដស៍បាន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្សិត Chaga ច្រើនតែដុះនៅលើដើមឈើម្យ៉ាងមានឈ្មោះថា Brich ហើយវាគឺជាផ្សិតម្យ៉ាង ដែលអាចជួយព្យាបាលជំងឺអេដស៍បាន។ អ្នកវិទ្យាសាស្ដ្រ បានយកផ្សិតចំនួន៣ប្រភេទ ទៅធ្វើការពិសោធន៍ តែមានតែផ្សិត Chaga ទេដែលផ្ដល់នូវមុខសញ្ញា អាចជាថ្នាំព្យាបាលដ៏អស្ចារ្យ ព្រោះវាមានជាតិពុលទាប និងមានការប្រឆាំងនឹងជំងឺខ្ពស់ ដែលអាចយកទៅទប់ទល់នឹងមេរោគអេដស៍។

ផ្សិត Chaga គឺជាថ្នាំបុរាណមួយប្រភេទ ដែលប្រជាជននៅ Siberia ប្រើប្រាស់តាំងពីយូរណាស់មកហើយ ហើយគេក៏ជឿដែរថា វាអាចព្យាបាលជំងឺមហារីកផងដែរ។ ឥលូវនេះ គេកំពុងតែយកផ្សិត Chaga ទៅធ្វើការស្រាវជ្រាវ សង្ឃឹមថាវានឹងអាច ព្យាបាលជំងឺអេដស៍ឲ្យបានសំរេច។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងមួយនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]