ភ្នំពេញៈ កែវ នីសា តារាសម្តែង ដែលកំពុង តែទទួលបាន ការងារសិល្បៈ យ៉ាងមមាញឹក ទាំងការសម្តែង ការថតស្ពតពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុន ផ្សព្វផ្សាយធំៗផងនោះ ស្រាប់តែថ្មីៗនេះ ត្រូវបានលេចឮ ចេញពីប្រភពអ្នក សិល្បៈដូចគ្នាថា កែវ នីសា លែងទទួលថត ស្ពតពាណិជ្ជកម្ម និងថតរឿង ទៀតហើយ ខណៈដែលប្រុសស្នេហ៍ថ្មី របស់នាង មានឋានៈធំគ្រាន់បើ ជាអ្នកហាម ប្រាមនាង មិនឲ្យរញ៉េរញ៉ាយ នឹងអាជីពសម្តែង តទៅទៀត គឺឲ្យនៅតែផ្ទះ ។

ប្រភពព័ត៌មានខាងលើ បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា កាលពីប៉ុន្មាន ថ្ងៃមុន មានក្រុមហ៊ុនថតស្ពតពាណិជ្ជកម្ម បានទាក់ ទងនាង ឲ្យថតផ្សាយផលិតផល របស់ក្រុមហ៊ុនមួយ ក៏ប៉ុន្តែត្រូវបាន នាងបដិសេធ មិនព្រមថត ដោយលើកហេតុផលថា ប្រុសស្នេហ៍ថ្មី របស់នាង បានដាក់បំរាម និងឈប់ឲ្យនាង មកលំបាកហាលថ្ងៃ ហាលភ្លៀង ក្នុងអាជីពនេះ តទៅទៀតហើយ ។

នីសា បើទោះបីជានាង បានជួបប្រទះ នៅរឿងរ៉ាវ អាស្រូវស្នេហា ជាបន្តបន្ទាប់ក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាង នៅក្នុងទីផ្សារសិល្បៈ គឺនៅតែមាន សន្ទុះ ខ្លាំងក្លា ពោលមិនចាញ់ តារាស្រករ ក្រោយនោះឡើយ ។ ក្រៅពីដាក់ចិត្តដាក់កាយ ចូលប្រឡូក យ៉ាងជោគជាំវិញ ក្នុងរយៈកាល ប៉ុន្មានឆ្នាំចុង ក្រោយនេះ បាននាំឲ្យនាង មានហាងឆេងខ្ពស់ ត្រូវបានផលិតកម្មផ្សេងៗ ទាក់ទងឲ្យថត ជាប់រដឹក មិនតែប៉ុណ្ណោះ កម្រិតជីវភាពរបស់ នីសា នៅពេលនេះ ក៏មានលក្ខណៈឡូយឆាយ ជិះរថយន្តស៊េរីទំនើប សំញ៉ែងមិត្តភក្តិ និងមិនខ្វល់ពីការខ្វះខាត ប្រាក់ក្នុងការចាយវាយឡើយ ។

ក៏ប៉ុន្តែភាពឡូយឆាយ ខាងលើនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យ ដឹងទៀតថា ពុំមែនបាន មកពី ញើសឈាម នៃការងារសិល្បៈឡើយ គឺបន្ទាប់ពី កែវ នីសា ចាប់ផ្តើមមាន ទំនាក់ទំនង ស្នេហាជា មួយមន្ត្រី មានអំណាចថ្នាក់ ខ្ពស់ម្នាក់ និងឈានដល់ដំណាក់ កាលស្នេហា ហើយប្រុសស្នេហ៍ថ្មី បានជួយផ្គត់ផ្គង់ ដល់នាងគ្រប់បែបយ៉ាង ពោលគឺគេមិនចង់ឲ្យ កែវ នីសា លំបាកលំបិន ក្នុងការសន្សំលុយ ពីអាជីពសម្តែង តទៅទៀតនោះឡើយ ។

តាមរយៈការឲ្យដឹងខាងលើនេះ អាចសន្និដ្ឋានបានថា កែវ នីសា នាងនឹងឃ្លាត ចាកឆ្ងាយ ពីពិភពសម្តែង ក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន ព្រោះនាង ចាប់ផ្តើម ច្រានចោល ការសុំសម្តែង ជាបន្តបន្ទាប់ រួចហើយនោះ ។

គួរបញ្ជាក់ជាមួយគ្នានេះដែរថា កាលពីដើមខែមិនា ឆ្នាំ២០១២ កន្លងទៅ ថ្មីៗនេះ កែវ នីសា បានបែកធ្លាយរឿង អតីតស្វាមីរបស់នាង សើរើពាក្យ បណ្តឹង ពាក់ព័ន្ធនឹងការប្តឹងប្តល់ ចែកទ្រព្យ សម្បត្តិគ្នា កាលពីដើមឆ្នាំ២០០៩ ។ ថ្មីៗនេះ លោក គាំ វ៉ារី បានដាក់ពាក្យ បណ្តឹងប្តឹងទាស់ និងសុំសើរើ ទៅលើ សាលដីកាសម្រេច របស់តុលាការ ដែលឲ្យភាគី កែវ នីសា ឈ្នះក្តី ។ លោក គាំ វ៉ារី បានដាក់ពាក្យប្តឹង សារជាថ្មីកាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ ទៅកាន់តុលាការកំពូល ដោយមានលោក សរ សុវណ្ណ ជាមេធាវីការពារក្តី ។ ប៉ុន្តែរហូតមកដល់ ពេលនេះ សំណុំរឿងនោះ នៅមិនទាន់ ដោះស្រាយ រួចរាល់នៅឡើយទេ ហើយ កែវ នីសា នៅតែអះអាងថា នាងត្រៀម រួចជាស្រេច ដើម្បីទប់ទល់រាល់ពាក្យ បណ្តឹងណា ដែលអតីតស្វាមី របស់នាង ចង់ប្តឹងសើរើ ។ មូលហេតុដែលនាង ហ៊ានអះអាងបែបនេះ គឺដោយសារតែ មនុស្សដែលនៅពី ក្រោយខ្នង កែវ នីសា ប្រហែលជាអ្នក មានអំណាច ធំគ្រាន់បើអាចឲ្យនាង ពឹងពាក់ពំនាក់អាស្រ័យបាន ទើបនាងហ៊ាននិយាយបែបនេះ ។

ដោយឡែកជុំវិញរឿងរ៉ាវ ប្រុសស្នេហ៍ថ្មី ហាមប្រាមនាងមិន ឲ្យចូលប្រឡូក ក្នុងសិល្បៈ វិញនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានព្យាយាម ទាក់ទង ទៅកាន់ កែវ នីសា ដើម្បីឲ្យនាង បកស្រាយឲ្យបានច្បាស់ ពីមូលហេតុ បន្ថែមទៀត កាលពីព្រឹកថ្ងៃទី២៧ ខែមេសានេះ ប៉ុន្តែមិនបាន សម្រេចព្រោះ លេខទូរស័ព្ទ របស់នាងត្រូវបានបិទ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អតីតស្វាមី កែវ នីសា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]