ខេត្តប៉ៃលិន ៖ ម៉ូតូមួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខប៉ៃលិន ១A០៨៣៦ បើកដោយស្ត្រីម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧ ខណៈមកដល់ចំណុចកើតហេតុ មុខស្ថានីយប្រេងវិចតូរីយ៉ា ស្ថិតក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិនបានជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២D០៧២៨ ដែលបម្រុងឈប់ចតនៅក្បែរចិញ្ចើមផ្លូវ យ៉ាងពេញទំហឹងបណ្តាលឱ្យដួល ម៉ូតូរងរបួសធ្ងន់ស្រាលទាំង៣នាក់។

ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះតាច សម្ផស្ស ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនរបួសថ្ពាល់សន្លប់នឹងកន្លែង, ២-ឈ្មោះតាច សៀវអ៊ី ភេទស្រី អាយុ១០ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះតាច សៀវអ៊ិញ ភេទស្រី អាយុ៣ឆ្នាំ របួសស្រាល អ្នកទាំង២ជាក្មួយនារីរងគ្រោះរស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកអ្នកបើកបររថយន្តដឹកទឹកបរិសុទ្ធឈ្មោះពយ គឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ក្រោយកើតហេតុជនរងគ្រោះត្រូវគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបរត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីធ្វើការដោះស្រាយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]