យោងតាមសារព័ត៌មាន All K-Pop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីកូរ៉េ Clara បានសហការជាមួយនឹង អង្គការមូលនិធិសង្គម ដែលមានឈ្មោះថា “WE GENERATION” ដោយបរិច្ចាកប្រាក់ចំនួន ១៥,៧០៨,០០០វ៉ុន ឬប្រហែល ១៥,០០០ដុល្លារអាមេរិក ទៅឲ្យស្រ្តីក្រីក្រ ដែលត្រូវធ្វើការវះកាត់សុដន់។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងដំណើរការនៃការវះកាត់នេះ ស្រ្តីជាអ្នកជំងឺទាំងនោះ ត្រូវធ្វើការវះកាត់នៅគ្លីនិកមួយកន្លែង ដែលមានឈ្មោះថា “JW Plastic Surgery Clinic” ស្ថិតក្នុងស្រុក Gangnam នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ តារាសម្តែងស្រី Clara ឬ Lee Seong-Min (ឈ្មោះដើម) បាននិយាយថា "ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់ ក្នុងការធ្វើកិច្ចការមួយនេះ ព្រោះវាជាការងារដ៏ល្អមួយសម្រាប់ខ្ញុំ”។ នាងបានបន្តទៀតថា “ខ្ញុំនឹងក្លាយជាតារាសម្តែងមួយរូប ដែលបានចូលរួមនៅក្នុងការងារដ៏ល្អមួយសម្រាប់សង្គម” ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]