ដើមឈើមួយដើម ដែលមើលទៅដូចជាមានពីពាងយក្ស បាញ់សំបុកជុំជិត តែការពិតទៅវាគឺជា សំបុករបស់ដង្កូវមេអំបៅសោះ។

លោក Thomas Marent ដែលជាអ្នកថតរូបខាងក្រោមនេះឡើង មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់ដើរលំហែលកាយ ជាមួយនឹងមិត្តរបស់គាត់។ ដង្កូវមេអំបៅនេះ នឹងវិវដ្ដទៅជាមេអំបៅ ក្នុងរយៈពេលមួយខែក្រោយនេះ។

លោក Marent អាយុ៤៧ឆ្នាំ មានប្រសាសន៍ថា នៅពេលដែលគាត់បានលាន់មាត់ថា “ចុមយក្ស” គាត់មិនដែលជួបប្រទះឡើង ក្នុងជិវិតរបស់គាត់។ ដើមឈើទាំងមូលត្រូវបានដង្កូវស៊ីស្លឹកអស់គ្មានសល់ គួរឲ្យខ្លាច តែវានឹងក្លាយទៅជាមេអំបៅ ដ៏គួរឲ្យស្រលាញ់នៅរយៈពេលមួយខែខាងមុខជាក់ជាមិនខាន។

ដើមឈើមួយដើមនេះ មានទីតាំងនៅកន្លែងមួយមានឈ្មោះថា Neuenhof ប្រទេស ស្វីតសឺឡែន (Switzerland)។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដើមឈើមួយដើមនេះ ត្រូវបានដង្កូវវាយប្រហារអស់ ១០ថ្ងៃមកហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍មួយនេះ? តើប្រិយមិត្តធ្លាប់ជួបប្រទះហេតុការណ៍បែបនេះពីមុនដែរ ឬ ទេ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]