កណ្តាលៈ ស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នកជិះលើរ៉ឺម៉កកង់បី ៥នាក់ រងរបួស ធ្ងន់ស្រាល ដោយសារតែ រ៉ឺម៉កកង់បី បើកគេចរថយន្តមួយគ្រឿង ជ្រុលទៅបុកអ្នកដើរ លើចិញ្ចើមផ្លូវ ភ្លាមៗនោះ នគរបាល ចុះទៅដល់កន្លែងកើតហេតុ ជួយធ្វើ អន្តរាគមន៍ ឃាត់ខ្លួនអ្នកបើកបរ រួមទាំងវត្ថុតាង បានយកទៅកាន់ អធិការដ្ឋាន ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបានបានឲ្យដឹងថា មុនពេលកើតហេតុ មានរ៉ឺម៉កកង់បីមួយគ្រឿង ម៉ូតូសណ្តោងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-7563 អ្នកបើកបរ មានឈ្មោះ ឃួន សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិ ត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលដឹកមនុស្ស ៥នាក់ ទី១-ឈ្មោះសាន សៀម ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅកំពង់ស្ពឺ ទី២-ឈ្មោះ កង សុភី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៣-ឈ្មោះ ឃី ភ័ស្ស ភេទប្រុស អាយុ ២១ឆ្នាំ ទី៤-ឈ្មោះ គ្រី សាយយៀង ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំង៤ រស់នៅខេត្តកំពង់ស្ពឺ និងទី៥ ឈ្មោះ ទេព ភារម្យ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ អ្នកទាំង៥ រងរបួសធ្ងន់ស្រាល ដែលជាអ្នក ដំណើរជិះ លើរ៉ឺម៉កកង់បី រីឯជនរងគ្រោះ រងរបួសរហូតដល់ស្លាប់នោះ ឈ្មោះ យ៉ឹង សុខលី ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ដើរលើចិញ្ចើមផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ មានរ៉ឺម៉កកង់បីមួយគ្រឿង ដឹកអ្នកដំណើរចំនួន ៥នាក់ នៅលើរ៉ឺម៉កបើកបរ ក្នុងទិសដៅពីលិចទៅ កើតបាន បើកគេចរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកស្រ្តីរងគ្រោះ ដើរលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ និងអ្នកជិះ លើរ៉ឺម៉ករងរបួសធ្ងន់ស្រាល ទាំង៥នាក់ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ។

ក្រោយពេលកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ ឃាត់អ្នកបើកបររ៉ឺម៉កនិងវត្ថុតាង យកទៅកាន់អធិការ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ចាត់ការទៅតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]