កាលពីថ្មីៗនេះ បន្ទាប់ពីជួយឲ្យក្រុមជម្រើសជាតិជប៉ុន យកជ័យជម្នះលើក្រុមហ្គាណារួចមក កីឡាករខ្សែបម្រើ របស់ក្រុមបិសាចក្រហម Man Utd បានសម្តែងភាពមិនសប្បាយចិត្តជាខ្លាំង ទំនងដោយសារតែលោកគ្រូបង្វឹកថ្មីDavid Moyes មិនសូវដាក់ Kagawa ជាកីឡាករជម្រើស ១១នាក់ដំបូង។

Kagawa ដែលមិនទាន់បានលេងឲ្យក្រុមបិសាចក្រហម Man Utd នៅឡើយ បានជួយរកគ្រាប់បាល់ដ៏អស្ចារ្យមួយគ្រាប់ ជួយឲ្យក្រុមជម្រើសជាតិជប៉ុនតាមស្មើក្រុមជម្រើសជាតិហ្គាណា និងបន្តយកឈ្នះ ៣ទល់នឹង១ ក្នុងជំនួបមិត្តភាព នាយប់ម្សិលមិញនេះ។

ស្ថិតក្នុងវ័យ ២៤ឆ្នាំ កីឡាកររូបនេះធ្លាប់លេងឲ្យក្រុម Borussia Dortmund របស់អាឡឺម៉ង់ បានរយៈពេល២រដូវកាល ដោយរកគ្រាប់បាល់បានសរុប ២១គ្រាប់ ហើយក៏ផ្លាស់មកលេងឲ្យក្រុមបិសាចក្រហម Man Utd ក្នុងឆ្នាំ ២០១០ ដោយបង្ហាញខ្លួនបានតែ ១៧ប្រកួត និងរកគ្រាប់បាល់បានតែ ៦គ្រាប់តែប៉ុណ្ណោះ។




វីដេអូ Kagawa ស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ជួយឲ្យជប៉ុនស្មើជាមួយនឹងហ្គាណា ១ទល់នឹង១៖

តើប្រិយមិត្តយល់ថា Kagawa ស័ក្តសមជាជម្រើស១១នាក់ដំបូងរបស់ក្រុមបិសាចក្រហម Man Utd ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]