ម្ចាស់សួនសត្វត្រូវបានបង្ខំចិត្ត យកកូនដំរីដែលទើបនឹងកើត ចេញពីមេរបស់វា ដោយសារតែមេដំរី ចង់ជាន់សម្លាប់ចោលកូន ពេលដែលកើតវាចេញមក។

មេដំរីមួយក្បាល នៅក្នុងសួនសត្វមួយនៃប្រទេសចិន កាលពីថ្ងៃទី៣០ ខែសីហា កើតបានកូនដំរីមួយក្បាល តែវាបែរជាចង់ជាន់ កូនរបស់វាពេលដែលកើតមកភ្លាមទៅវិញ តែត្រូវបានពេទ្យសត្វនៅប្រចាំសួនសត្វ ជួយសង្គ្រោះទាន់។ ដំបូងឡើយ ពេទ្យសត្វគិតថា វាប្រហែលជាការចៃដន្យនោះទេ បន្ទាប់ពីពិនិត្យព្យាបាលកូនដំរីអស់រយៈពេល២ម៉ោង ក្រុមពេទ្យក៏បានដាក់ កូនដំរីឲ្យទៅនៅជាមួយមេរបស់វាវិញ តែមេដំរីនោះនៅតែចង់ជាន់សម្លាប់កូនរបស់វាដ៏ដែរ។ ដោយមិនដឹងធ្វើបែបណា មានតែយកកូនដំរី ចេញឲ្យឆ្ងាយពីមេរបស់វាតែម្ដង។

កូនដំរីទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង វាយំអស់រយៈពេល៥ម៉ោង ទើបបាត់យំ ដោយសារតែមានក្រុមអ្នក មើលថែទាំសត្វមើលថែរក្សា។ ឥលូវនេះ វាមានសុខភាពល្អ ធម្មតាហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ ពីសំណាក់ពេទ្យសត្វ និងអ្នកមើលថែសួន។ គេមិនអាចដាក់វាឲ្យនៅជាមួយមេរបស់វាបានទេ ព្រោះមេរបស់វាតែងតែចង់សម្លាប់វា។

ពួកយើងពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាមេដំរីចង់សម្លាប់កូនរបស់វា ដែលទើបនឹងកើតមកបែបនេះ? តើប្រិយមិត្តយល់យ៉ាងណាដែរ? 







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]