ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសរើសអេតចាយម្នាក់ ត្រូវរថយន្តដឹកបន្លែ ផ្លែឈើ បុកប៉ើងដូចសី ខណៈដើរឆ្លង ផ្លូវ ដើម្បីរើសសំបកកំប៉ុង កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង១០ព្រឹក នៅចំណុច មុខស្ថានីយ ប្រេងឥន្ធនៈ អឹង ឆាយហុក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយ មានជ័យ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះ មានឈ្មោះ ធី ចិន អាយុ ១៣ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយ មានជ័យ មានមុខរបររើសអេតចាយ។

លោកបានបន្តថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរឆ្លងផ្លូវ នៅចំណុចខាងលើ ដើម្បីរើសសំបក កំប៉ុង ភ្លាមនោះ មានរថយន្តកាមរី១គ្រឿង ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2A:0270 បានបុកក្មេងប្រុស នោះប៉ើងដូចសី អូសជាង១០ម៉ែត្រ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ រួចអ្នកបើកបរ បានទុករថយន្តចោល ហើយ រត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបាននគរបាល នាំយកទៅរក្សារទុក ដើម្បីចាត់ការតាមច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]