នៅពេលដែលឈរលើខ្សែពួរ គេមិនបានប្រើប្រាស់ខ្សែជំនួយឡើយ ហើយវាប្រាកដជាមិនអាចប្រើ ឈើទប់លំនឹងខ្លួនដូចមនុស្សនោះទេ។

ថ្ងៃនេះយើងនឹងនាំប្រិយមិត្ត មកជួបជាមួយនឹង Osbert Humberdinck Pumpernickle គឺជាពូជឆ្កែ Collie ដែលពូកែរទប់លំនឹងបំផុត។ ឈ្មោះហៅក្រៅរបស់វាមានឈ្មោះថា Ozzy អាយុ ៤ឆ្នាំ វាបានជាប់ឈ្មោះលេខមួយ ខាងឈរលើខ្សែ និងរក្សាលំនឹងបានល្អបំផុត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ Ozzy មិនមែនឈរជើងបួននោះទេ គឺវាប្រើជើងពីរក្រោយ ឈរលើខ្សែ ដោយមិនបានប្រើប្រាស់ឧបករណ៍ជំនួនអ្វីឡើយ។ កាលពីពេលថ្មីៗនេះ Ozzy បានជាប់ឈ្មោះក្នុងសៀវភៅ កំណាត់ត្រាពិភពលោក ហ្គីននែស (Guinness World Record) ខាងដើរលើខ្សែពួរលឿនបំផុត ដោយវាបានដើរលើខ្សែពួរប្រវែង ៣.៥ម៉ែត្រ ក្នុងរយៈពេល ១៨.២២វិនាទី។

ក្នុងការរៀនទប់លំនឹង និងដើរលើខ្សែនេះ ម្ចាស់របស់វា Nick អាយុ ៥១ឆ្នាំ បានបង្ហាត់វាអស់រយៈពេលតែ ៦សប្ដាហ៍តែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សមត្ថិភាពរបស់ Ozzy? សូមទស្សនារូបភាពខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]